បាល់ទាត់

ខ្សែប្រយុទ្ធជម្រើស​ជាតិអ៊ីរ៉ង់ Sardar Azmounស៊ុត​បញ្ចូល​ទី​ក្នុង​Champions League យប់​មិញឲ្យ Zenit ឈរ​កំពូល​តារាង

Image result for Zenit 3-1 Benfica

ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League វគ្គ​ជម្រុះ​ក្នុង​ពូល​ G កាល​ពី​យប់​​មិញ​ក្រុម Zenit ST. PETERSBURG បាន​បំបាក់ក្រុម​ជើង​ខ្លាងព័រទុយហ្គាល់ Benfica ក្នុង​លទ្ធផល​៣​ទល់​១​ឡើង​ឈរ​កំពូល​តារាង​ពូល​ G​ជាមួយ​ក្រុម​បារាំង Lyon ។

ក្នុង​ចំណោម​បី​គ្រាប់យប់​មិញ​របស់​ក្រុម​ម្ចាស់​ផ្ទះ Zenit, រក​បាន​ដោយ​កីឡាករ Artem Dzyuba និង​គ្រាប់បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែការពារ Ruben Dias របស់ Benfica ខណៈ​គ្រាប់​ទី​៣​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​អ៊ីរ៉ង់ Sardar Azmoun ក្នុង​វគ្គ​ទី​២។

លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម​របស់​រុស្សី​ទទួល​បាន​៤​ពិន្ទុ​ស្មើ​ជាមួយ Lyon ដែល​បាន​យក​ឈ្នះ​ក្រុម Leipzing ២​ទល់​០។ ក្រុម​អាល្លឺម៉ង់​មួយ​នេះ​ទទួល​បាន​៣​ពិន្ទុ​ខណៈ​Benfica មាន​សូន្យ​ពិន្ទុ។ Zenit ស្មើ​ជាមួយ Lyon ១​ទល់​១​កាល​ប្រកួត​ទី​១ក្នុង​សប្ដាហ៍​មុន​ ខណៈដែល Lipzing ឈ្នះ​Benfica ២​ទល់​១។

ចំណែក​កីឡាករ​អ៊ីរ៉ង់ Sardar Azmoun វិញ​ពេល​នេះ​កំពុង​តែ​បង្ហាញទម្រង់​លេង​ក្នុង​ពានរង្វាន់ UEFA Champions League ដោយ​បង្ហាញ​ខ្លួន​២​ប្រកួត​រក​បាន​គ្រាប់​បាល់​២​គ្រាប់​ក្នុង​រដូវ​កាល​២០១៩/២០នេះ។ខាងក្រោម​ជា​វីដេអូប្រកួត​ដែលកីឡាករ​ជម្រើស​ជាតិ​អ៊ីរ៉ង់រូបនេះលេង​ឲ្យ Zenit យប់​មិញ៖

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628