បាល់ទាត់

Real Madrid ខកបំណងហើយ ក្រោយ​ពេល Donny van de Beek និយាយបែប​នេះ

Donny van de Beek មាន​គម្រោង​បន្ត​នៅ​ជាមួយ Ajax ខណៈ​ដែល​កីឡាករ​សញ្ជាតិ​ហូឡង់បដិសេធការ​ផ្ទេរ​ទៅ​លេង​នៅ​ Real Madrid ក្នុង​ទីផ្សារដោះដូរកីឡាករក្នុង​ខែ​មករា​ខាង​មុខ។

Image result for Van de Beek rules out move to Real Madrid in January

Van de Beek បាន​បញ្ជាក់​ពីការ​ដោះដូរថា​ Real Madrid ពិត​ជា​បានទាក់ទង​ជាមួយ Ajax អំពី​ភាព​ទៅ​រួច​ក្នុងការ​ផ្ទេរ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​មិន​សម្រេច​ជោគជ័យ​នោះ​ឡើយ។ កីឡាករវ័យ​២២ឆ្នាំមាន​ទំនាក់ទំនងជាមួយស្ដេច​សយូរ​ក្រែល​មក​ហើយ គឺ​ចាប់​តាំង​ពី​គាត់​បាន​ចាប់​ផ្ដើម​លេង​ឲ្យ​ម្ចាស់​គ្រង់​ជើង​ឯក Erdivisie មួយនេះ​មក​ម្ល៉េះ។

Image result for Van de Beek rules out move to Real Madrid in January

ទោះ​ជា​យ៉ាង​នេះ​ក្ដី​! កីឡាករ​ជម្រើសជាតិ​ហូឡង់រូបនេះចង់​បន្ត​នៅ​ជា​មួយ Ajax ដែលមានមូលដ្ឋាន​នៅទីក្រុងអាំស្តែដាំក្នុង​រដូវ​កាល​២០១៩/២០​សិន។ Van de Beek និយាយ​ក្នុង​កាសែត Voetbal International ថា៖

“ខ្ញុំមិន​ចង់​ចាក​ចេញ​អំឡុងវិស្សមកាលខែ​រងារ​នេះ​ទេ(រដូវកាលដោះដូរ​កីឡាករ​ខែ​មករា)។ខ្ញុំ​លេង​នៅទីនេះដល់​ចប់​រដូវ​កាល ខ្ញុំ​ចង់​បញ្ចប់​រដូវ​កាលជាមួយ Ajaxក្នុង​ឆ្នាំ​នេះ។ នេះ​ខ្ញុំបញ្ជាក់​ឲ្យ​ច្បាស់​បែបនេះ។​ ខ្ញុំនឹង​ឃើញ​អ្វី​កើត​ឡើងបន្ទាប់​ពី​នេះ”។

Image result for Van de Beek at Press

“ប្រហែល​ជា​ថ្ងៃ​មួយក្នុង​អាជីពរបស់ខ្ញុំនឹង​កើត​ឡើង​ដែល​ខ្ញុំ​នឹង​ប្ដូរ​ក្លិបអំឡុងពេលរដូវ​រងា។ ប៉ុន្តែពេល​នេះ​ខ្ញុំ​មិន​ចូល​ចិត្ត​ធ្វើ​បែប​នេះ​ឡើយ”។

Van de Beek រក​បាន​គ្រាប់បាល់បាន​ក្នុង​ជ័យជម្នះរបស់ Ajax លើ​ក្រុម Valencia ៣​ទល់​០ក្នុងពាន​រង្វាន់ UEFA Champions League កាល​ពី​យប់​មិញ។ ក្នុង​រដូវ​កាល​នេះ​!រូប​គេ​រក​បាន​៣​គ្រាប់ហើយ​គ្រប់​ពាន​រង្វាន់​ខណៈ​រឿង​ដែល​ពិសេស!​ខ្សែ​បម្រើ​រូបននេះ​បញ្ជូន​បាល់​បាន​៤​ដង​ក្នុង​លីគ​កំពូលហូឡង់​​ Eredivisie

 

 

 

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628