ប្រដាល់

Christian Lee រង់​ចាំ​យ៉ាង​អន្ទះសា​ដើម្បី​ជួប​ Saygid Guseyn Arslanaliev

Christian Lee ឬ រហស្ស​នាម​ថា​ «The Warrior» ​មាន​​ផ្នត់​គំនិត​សាមញ្ញ​ក្នុង​ការ​ប្រកួត​មួយ​ថា​ ​​​រូប​គេ​តែង​តែ​​​ត្រៀម​ខ្លួន​​រួច​​រាល់​សម្រាប់​ការ​ប្រកួត។ ​ម្ចាស់​​ខ្សែ​ក្រវាត់​ ONE Lightweight World Champion ​ទទួល​សំណើ​កាល​សប្ដាហ៍​មុន​ដើម្បី​​តតាំង​​  Saygid Guseyn Arslanaliev  ​ឬ «Dagi» ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ONE Lightweight World Grand Prix Championship ​នៅ​សង្វៀន​ ONE: CENTURY PART I ​នា​ថ្ងៃ​អាទិត្យ​ទី​ ១៣​ ​ខែ តុលា ខាង​មុខ​ នៅ​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

Lee មិន​​រួញរា​​ក្នុង​ការ​​ជំនួស​ Eddie Alvarez ​ដែល​​មិន​អាច​ប្រកួត​បាន​ដោយ​សារ​តែ​របួស។ ​​មូល​ហេតុ​អ្វី​បាន​ជា​ Lee ​យល់​ព្រម​ទទួល​សំណើ​នេះ ​ស្រប​ពេល​ដែល ​​បង​ស្រី​របស់​ខ្លួន​ Angela Lee ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ Atomweight World Champion​ ក៏​បង្ហាញ​​វត្តមាន​ដែរ។

ONE : ​ហេតុ​អ្វី​បាន​ជា​ Lee ​ទទួល​​​យក​​ការ​ប្រកួត​ដែល​មិន​បាន​ព្រាង​ទុក​នេះ?

Christian Lee:  អត់​មាន​ការ​​ប្រកួត​ខ្សែ​​ក្រវាត់​ពិភព​លោក​​ណា​​អាច​​​រៀប​​ចំ​​ឡើង​ត្រឹម​ ២ ​សប្ដាហ៍​នោះ​ទេ ​ហើយ​ខ្ញុំ​​បាន​ប្រាប់​ពួក​គេ​​អំពី​រឿង​នេះ។ ​​ខ្ញុំ​​ទទួល​ការ​ប្រកួត​ ព្រោះ​ខ្ញុំ​ជឿ​ជាក់​ថា​ ​កម្រិត​ខ្សែ​​ក្រវាត់​ពិភព​លោក​ World Champion ​ដូច​ខ្ញុំ​​​គឺ​ត្រៀម​រួច​​រាល់​គ្រប់​ពេល។ ខ្ញុំ​​ស្រលាញ់​ការ​តស្ត​សមត្ថភាព​របស់​ខ្ញុំ។ សម្រាប់​ខ្ញុំ ​វា​ជា​ការ​​​ជម្នះ​នឹង​ឧបសគ្គ​មួយ​ ហើយ​​ខ្ញុំ​​​បន់​ឲ្យ​ដល់​ការ​ប្រកួត​នេះ។

ONE: ពេល​ទទួល​​ទូរសព្ទ​ ​តើ​ Lee ​ត្រូវ​តែ​យល់​​ព្រម​​ប្រកួត​ឬ​យ៉ាង​ណា?

CL:  ​កាល​សប្ដាហ៍​មុន ​ប៉ា​របស់​ខ្ញុំ​​បាន​​ទទួល​ដំណឹង​ថា​ Eddie Alvarez ​របួស។ ​ខាង​ ONE ​​ស្វែង​រក​វិធី​ដើម្បី​ឲ្យ​មាន​ការ​ប្រកួត​ជំនួស ប៉ុន្តែ​អត់​មាន​អ្នក​ណា​​អាច​​ប្រកួត​បាន​ដោយ​​សារ​បញ្ហា​​​​ទិដ្ឋាការ​ពី​សំណាក់​កីឡាករ​មួយ​​ចំនួន​ដែល​​​ពួក​គេ​បាន​​ខល​រក។ ​ពួក​គេ​ក៏​សួរ​​ខ្ញុំ ​ហើយ​​​​ខ្ញុំ​​ក៏​មិន​អាច​បដិសេធ​ទេ។ ​បន្ទាប់​​មក​​ខ្ញុំ​ក៏​អូខេ​ ​​​ក្នុង​រយៈ​ពេល​​៤​ម៉ោង​​ក្រោយ​​ពី​​ការ​ទទួល​ទូរសព្ទ។ ទន្ទឹម​គ្នា​​នោះ ​​ខ្ញុំ​ក៏​បាន​ឆែក​ជា​មួយ​បង​ស្រី​​ខ្ញុំ Angela ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ថ្នាំង​ថ្នាក់​សម្រាប់​ព្រឹត្តិការណ៍​ធំ​នេះ។​ បង​ស្រី​របស់​ខ្ញុំ​ក៏​មិន​ជំទាស់​ ហើយ​​ប្រាប់​ខ្ញុំ​ឲ្យ​ទទួល​​សំណើ​ទៀត​ផង។

ONE: ​តើ​ការ​រៀប​ចំ​​យ៉ាង​ណា​ដែរ​ បើ​មាន​រយៈ​ខ្លី​បែប​នេះ?

CL: ​ខ្ញុំ​តែង​តែ​ហ្វឹកហាត់​រហូត​​ជិត​មួយ​ឆ្នាំ​មក​នេះ ហើយ​ខ្ញុំ​​​​​សម្រួច​ក្បាច់​គុន​ខ្ញុំ​រហូត។ យ៉ាង​ណា​​ក្ដី​ ​ខ្ញុំ​បាន​ផ្ដោត​ខ្លាំង​បំផុត​គឺ​ ​បោះ​ជំរំ​ហ្វឹកហាត់​របស់​ Angela។ ​រៀង​រាល់​ថ្ងៃ​ខ្ញុំ​តែង​តែ​មក​ដើម្បី​​ធ្វើ​ការ​ជា​មួយ​បង​ស្រី ​មើល​​ការ​​ហ្វឹកហាត់​របស់​គាត់​​ និង​ មិន​ផ្ដោត​លើ​ការ​ប្រកួត​ខ្លួន​​ឯង​ទេ។ ​​ពួក​គេ​​ខល​មក​​ខ្ញុំ​​ព្រោះ​ដឹង​ថា​ ​ខ្ញុំ​​តែង​តែ​ត្រៀម​ខ្លួន​ និង​ ​អាច​ប្រកួត​បាន។ ​ខ្ញុំ​ល្អ​គ្រប់គ្រាន់​ក្នុង​​ប្រកួត​​ទោះ​ប៉ះ​​អ្នក​ណា​ក៏​ដោយ។ ​ខ្ញុំ​នឹង​យក​ឈ្នះ​​កីឡាករ​រូប​ណា​ក៏​ដោយ​ក្នុង​ទម្ងន់ lightweight division។

ONE: ​តើ​បញ្ហា​ប្រឈម​​អ្វី​ខ្លះ​ពេល​ប្រកួត​​ក្នុង​​ទម្ងន់​ lightweight?

CL:  តាំង​ពី​ខ្ញុំ​​ប្រកួត​ក្នុង​ទម្ងន់​​ lightweight​ រាង​កាយ​របស់​ខ្ញុំ​​សម្រប​បាន​ល្អ​​តាម​ធម្មជាតិ។​ ​​ខ្ញុំ​មាន​អារម្មណ៍​​​ល្អ​ និង ​ខ្លាំង​ជាង​ពី​មុន។

ONE: តើ​​ Lee គិត​ថា​ «Dagi»​ គួរ​តែ​​​ឈ្នះ​ World Grand Prix ​មុន​ពេល​ជួប​គ្នា?

CL: បាទ ខ្ញុំ​បាន​គិត​ថា​ ​គេ​​​នឹង​ឈ្នះ​​ ហើយ​គេ​ជា​គូ​ប្រកួត​ដ៏​គ្រោះ​ថ្នាក់។ ​គេ​តែង​តែ​បញ្ចប់​គូ​ប្រកួត ហើយ​មិន​ទាន់​មាន​​កីឡាករ​រូប​​ណា​​​​យក​ឈ្នះ​រូប​​នៅ​ឡើយ​ទេ​ក្នុង​​ការ​ប្រកួត​សំខាន់ៗ។ ​ប៉ុន្តែ ​រូប​គេ​មិន​ទាន់​ប្រកួត​ជា​មួយ​​ខ្ញុំ​​ទេ។

ONE: ​អ្វី​ជា​ចំណុច​ខ្លាំង​បំផុត​ ​របស់​ «Dagi» ​ហើយ​​ ​ ​Lee ជឿ​ជាក់​ថា​អាច​បញ្ឈប់​គេ​បាន​ឬ​ទេ?

CL: ​ រឿង​ពិត​​របស់​ «Dagi» គឺ​ ​​​គេ​ជា​​អ្នក​លេង​ក្បាច់​គុន​​ដ៏​ពិត​ប្រាកដ​មួយ។ គេ​​​អាច​​បម្លាស់ទី​ បាន​គ្រប់​តំបន់​នៅ​លើ​រេញ។ គេ​មាន​កណ្ដាប់​ដៃ​ធ្ងន់ ​ក្បាច់​​​ចំបាប់​ល្អ​ និង​ ​​​មាន​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​ជីជិតស៊ូ​ទៀត​ផង។ ​សម្រាប់​ខ្ញុំ​ ការ​​ប្រកួត​​នេះ​ជា​ការ​ប្រកួត​ដ៏​ល្អ​បំផុត​មួយ​ព្រោះ​មាន​ក្បាច់​គុន​​ច្រើន​លា​ចូល​គ្នា។ ខ្ញុំ​ជឿ​ថា​ ​គ្មាន​កីឡាករ​រូប​ណា​ធ្វើ​ល្អ​ជាង​ខ្ញុំ​ឡើយ។

ONE: «Dagi» ទទួល​ជ័យជម្នះ​ទាំង​អស់​ ​ប៉ុន្តែ​គេ​​ធ្លាប់​បរាជ័យ​ម្ដង​នៅ​ទឹក​ទី១​ ​តើ​ Lee យល់​យ៉ាង​ណា​ចំពោះ​​​​​រឿង​នេះ?

CL:  ​ខ្ញុំ​គិត​ថា​វា​ជា​ផល​ចំណេញ​របស់​ខ្ញុំ​ទៅ​វិញ។ ​ខ្ញុំ​មាន​បទ​ពិសោធន៍​ច្រើន​ ​ហើយ​ ជួប​កីឡាករ​ច្រើន​ផ្សេង​គ្នា។ ខ្ញុំ​​ធ្លាប់​ចាញ់​ពី​មុន។ ​ខ្ញុំ​​ឡើង​ប្រកួត​ ហើយ​​ចាញ់​ ​ប៉ុន្តែ​ខ្ញុំ​អាច​​ត្រលប់​មក​រក​ជ័យជម្នះ​វិញ។ ​អ្វី​ដែល​​សំខាន់​នោះ គឺ​យើង​ត្រូវ​រក​វិធី​ដើម្បី​យក​ឈ្នះ​ ​និង​ ដាក់​សម្ពាធ​លើ​រូប​គេ។ ​ខ្ញុំ​ដឹង​ថា​ ​ខ្ញុំ​​​​ជា​គូ​ប្រជែង​ដ៏​លំបាក​បំផុត​ពេល​គេ​​​តតាំង​ជា​មួយ​​ខ្ញុំ។

ONE: CENTURY ​ជា​ការ​ប្រកួត​​​គុន​ចម្រុះ​លំដាប់​ពិភព​លោក​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​​។​ ​ក្នុង​នោះ​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ ​ជា​ច្រើន​ដូច​ជា​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ World Grand Prix Championship ​ក្នុង​​៣ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​ ហើយ​​មាន​គូ​ប្រកួត​ជើង​ឯក​ពិភព​លោក​ ប៉ះ​ជើង​ឯក​ពិភព​លោក​​។

កុំ​ភ្លេច​តាម​ដាន​ កម្មវិធី​កក្រើក​​មិន​ធ្លាប់​មាន​គម្រប់​១០០​លើក​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​​​​​របស់​ស្ថាប័ន ONE Championship ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ONE: CENTURYONE CENTURY  នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣ តុលា​ ខាង​មុខ​​នឹង​ផ្សាយ​​បន្ត​ផ្ទាល់​​ចាប់​ពី​ម៉ោង​ ៩ យប់​តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ ​https://www.facebook.com/ONEChampionship/ , ONE Super App និង​ YouTube: https://www.youtube.com/user/OneFCMMAអត្ថបទ៖ ស៊ីធី ​

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628