បាល់ទាត់

គ្រូ​បង្វឹក​អេស្ប៉ាញរំពឹងថា Sergio Ramos នឹង​អាច​លេង​ដល់​វ័យ​៤០​ឆ្នាំ

គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​លោក Robert Moreno​គិត​ថា Sergio Ramos នឹង​បង្ហាញទម្រង់​លេង​ល្អ​កម្រិតកំពូល​រហូត​ដល់​គាត់​មាន​វ័យ​៤០​ឆ្នាំ។

Related image

បច្ចុប្បន្ន! ប្រធាន​ក្រុម​ Real Madrid និង​ជម្រើស​ជាតិ​អេស្ប៉ាញ​មាន​វ័យ​៣៣ឆ្នាំ​ទៅ​ហើយ​ប៉ុន្តែ​នៅ​តែ​ជា​កីឡាករ​លេង​ក្នុង​ដំណែង​ការពារកណ្ដាល​បាន​ល្អបំផុត​ក្នុង​ពិភពលោក។ ខណៈ​ដែល​កីឡាករ​រូបនេះ​នឹងដឹកនាំ​មិត្តរយម​ក្រុម​អេស្ប៉ាញ​លេង​វគ្គ​ជម្រុះ Euro 2020។

លោក Roberto Moreno បាន​និយាយ​ដូច្នេះ៖” គ្រប់​យ៉ាង​ដែល​គាត់​សម្រេចបាន​គឺ​ពិត​ជា​អស្ចារ្យ។ គាត់​ផ្ដល់គ្រប់យ៉ាង​ដល់​ពួក​យើង។ ទាំង​ក្នុង​កន្លែង​ហ្វឹកហាត់សាច់​ដុំ ក្នុង​បន្ទប់ផ្លាស់សម្លៀកបំពាក់និង​នៅ​លើ​ទីលាន”។

Image result for Robert Moreno

“ខ្ញុំ​តែងតែឃើញ​គាត់ស្ថិត​ក្នុង​ស្ថានភាពពង្រឹងស្មារតី​គ្រប់​ពេល។ អាកប្បកិរិយារបស់​គាត់ជាមួយពួក​យើង​គឺ​ពិត​ជា​អស្ចារ្យ”។

“គាត់​នឹង​ឡើង​កាន់​កំណត់​ត្រា​លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញលើស​ Iker Casillas ពី​ព្រោះគាត់​ចង់​លេង​ដល់​ពេល​ដេល​គាត់​មាន​វ័យ​៤០​ឆ្នាំហើយ​ខ្ញុំគិត​ថាគាត់​នឹងជោគជ័យដូច​ដែលគាត់​តែ​ងតែ​អស្ចារ្យ​គ្រប់​ពេល”។

ពេល​នេះ Sergio Ramos បាន​បង្ហាញខ្លួន​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន១៦៧​ប្រកួត​ហើយ​គឺ​ស្មើ​ជាមួយ​អតីត​អ្នក​ចាំ​ទី​អេស្ប៉ាញ​ Iker Casillas។ កំណត់​ត្រា​នេះ​គឺ​តិច​ជា​ចំនួន​នៃ​ការ​ចូល​លេង​របស់ Gianluigi Buffon តែ​៩​ដង​ប៉ុណ្ណោះ​ហើយ​គាត់​ត្រូវ​ការ​បង្ហាញខ្លួន​១៧​ដង​ទៀត​ដើម្បី​តាម​ស្មើកំណត់​ត្រា​ចូល​លេង​របស់ Ahmed Hassan ដែល​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។

Related image

លើស​ពី​នេះ! Ramos ស៊ុត​បញ្ចូល​ទី​២១​គ្រាប់ឲ្យ​អេស្ប៉ាញ​ខណៈ​៨​គ្រាប់​ចុង​ក្រោយ​គិត​ចាប់​តាំង​ពីប្រកួត​ជម្រុះ 2018 World Cup នៅ​រុស្សី។ អតីត​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​ Daniel Alberto Passarella កាន់​កំណត់​ត្រា​២២​គ្រាប់​ក្នុង​៧០​ប្រកួត​ក្នុង​នាម​ជា​ខ្សែ​ការពារ​កណ្ដាល​ហើយ​ Ramos ខិត​ជិត​នឹង​ក្លាយ​ជា​កីឡាករ​លេង​ក្នុង​ដំណែង​ការពារ​ដ៏​មុតស្រួច​បំផុត​ក្នុង​ជម្រើស​ជាតិ​គ្រប់​សម័យ​កាល៕

 

 

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628