បាល់ទាត់

Messi J របួស ស្របពេល ថៃ ត្រៀមប៉ះក្រុមខ្លាំងបំផុតក្នុងពូលនៃវគ្គជម្រុះ World Cup

ខ្សែបម្រើឆ្នើម Chanathip Songkrasin នឹងអវត្តមានពីក្រុមជម្រើសជាតិថៃ ក្នុងការត្រៀមខ្លួនតទល់ក្រុមជម្រើសជាតិចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងពូលនៃវគ្គជម្រុះទៅកាន់ FIFA World Cup 2022 និង AFC Asian Cup 2023 ដោយសារបញ្ហារបួសជាមួយក្លឹបកន្លងមក។

តាមសេចក្តីរាយការណ៍ កីឡាកររហ្សនាម Messi J ថៃ រួបនេះបានរងរបួសដោយខ្លួនឯងពោលគឺនៅពេលចេញហ្វឹកហាត់កម្តៅសាច់ដុំ មុនការប្រកួតរវាង Consadole Sapporo ត្រៀមតទល់ Gamba Osaka នៃលីគកំពូលជប៉ុន។ ក្រោយការប្រកួត និងមានការតាមដានពីក្រុមគ្រូពេទ្យបានពិនិត្យឃើញថា កីឡាករវ័យ២៥ឆ្នាំរូបនេះបានដាច់សរសៃពួរជង្គង់ ដោយតម្រូវឲ្យសម្រាកព្យាបាលយ៉ាងតិចចន្លោះពី ២ទៅ៣សប្តាហ៍។

បញ្ជាក់ផងថា ក្នុងការប្រកួតខែនេះ ជម្រើសជាតិថៃ នៅថ្ងៃទី១០ នឹងត្រូវតទល់មិត្តភាពអន្តរជាតិជាមួយ ជម្រើសជាតិកុងហ្គោ មុនធ្វើការប្រកួតផ្លូវការតទល់នឹងជម្រើសជាតិអារ៉ាប់រួម នាថ្ងៃទី១៥ ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628