កីឡាជាតិ

កីឡាករ៣រូប កាត់ចេញពីក្រុមជម្រើសជាតិកម្ពុជា មុនហោះទៅអឺរ៉ង់កាលពីយប់មិញ

ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសអឺរ៉ង់ កាលពីយប់មិញនេះវេលាម៉ោងប្រមាណ ១១ៈ៣០នាទីយប់។ ខណៈមុនការចេញដំណើរក្នុងចំណោមកីឡាករកោះហៅ២៦រូប ក៏ត្រូវបានកាត់ចេញ៣រូបផងដែរ។

ការកាត់ឈ្មោះ៣រូបចេញខាងលើ ដើម្បីស្របតាមការកំណត់ចំនួនកីឡាករតម្រូវឲ្យមាន២៣នាក់ ក្នុងការប្រកួតវគ្គជម្រុះទៅកាន់ FIFA World Cup Qatar 2022 និង AFC Asian Cup 2023 ។ កម្ពុជា គឺស្ថិតនៅក្នុងពូល C ដោយរួមជាមួយ អឺរ៉ាក់ អឺរ៉ង់ បារែន និងហុងកុង ។

នាថ្ងៃទី១០ ខាងមុខនេះ កម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះ អឺរ៉ង់ នាកីឡដ្ឋាន Azadi Stadium ដែលត្រូវនឹងម៉ោងនៅកម្ពុជា ៨ៈ៣០នាទីយប់។

ចំពោះកីឡាករដែលត្រូវបានលោក Keisuke Honda និងលោក Dalmas Felix កាត់ចេញរួមមាន ដាវ នីម (គិរីវង់សុខសែនជ័យ), សួន សុវណ្ណ (ព្រះខ័នរាជស្វាយរៀង) និង កាន់ ពិសាល (ក្រសួងការពារជាតិ) ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628