បាល់ទាត់

អ៊ីរ៉ង់បង្ហាញបញ្ជី​ឈ្មោះ​កីឡាករ​ត្រៀម​ជួបកម្ពុជា​ខណៈ​កីឡាករ​ម្នាក់លេង​នៅ​ Premier League អត់​ជាប់​ឈ្មោះ

កីឡាករ​ជម្រើស​ជាតិ​អ៊ីរ៉ង់​និង​ក្លិប​ Brighton & Hove Albion FC នៃ​លីគ​កំពូល​អង់គ្លេស Alireza Jahanbakhsh ​មិន​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​២៣​នាក់​ចុង​ក្រោយរបស់​ក្រុម​ជម្រើស​ជាតិ​ត្រៀម​ស្វាគមកម្ពុជា​ក្នុង​ការ​ប្រកួត​វគ្គជម្រុះ 2022 FIFA World Cup Qualifiers ទល់​នឹង​កម្ពុជា​​និង​បារ៉ែន​នោះ​ទេ។

ក្រុម​មាន​ឈ្មោះ​ថា Melli នឹង​ត្រូវ​ជួប​ក្រុម​ទៅ​ពី​អាស៊ាន​កម្ពុជា​នៅ​កីឡដ្ឋាន Azadi Stadium ក្នុង​រដ្ឋធានី Tehran​ នៅ​ថ្ងៃ​ទី​១០ខែ​តុលា​ហើយ​បន្ទាប់​មក​ពួគ​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​បារ៉ែន​នៅ​ថ្ងៃ​ទី ១៥​ខែ​តុលា​ក្នុង​កីឡដ្ឋាន​Bahrain National Stadium ។

ក្នុង​ជ័យជម្នះ២​ទល់​០​លើ​ក្រុម​ហុងកុងក្នុង​ការ​ប្រកួត​ជុំ​ទី​១​កាល​ពី​ខែមុន Jahabakhsh លេង​ក្នុង​ជម្រើស​ដំបូង​១១​នាក់​ហើយ​បញ្ជូន​បាល់​ឲ្យ​ Ansarifard រក​បាន​គ្រាប់​បាល់​ទី​២​ទៀត​ផង។​ប៉ុន្តែ​គ្រូ​បង្គោល​លោក Marc Wilmots​បាន​សម្រេច​ចិត្ត​ដក​ខ្សែ​ប្រយុទ្ធ​រូបនេះ​ចេញពេល​លេង​ទល់​នឹង​ក្រុម​គោព្រៃ​កម្ពុជា​និង​ក្រុមបារ៉ែន។

Jahanbakhsh គឺ​ជាកីឡាករ​បម្រុង​អត់​ប្រើ​ក្នុង​ការ​ប្រកួត​ដែលBrighton​បំបាក់​ក្រុម Tottenham Hotspur ក្នុង​ពាន Premier League កាល​ពី​ម្សិលមិញ​ហើយ​កីឡាករ​រូបនេះ​ក៏​មិន​បាន​លេង​ដែរ​ក្នុង​ជំនួប​ចាញ់​តោ​ខៀវ​ Chelsea ២​ទល់​០​កាល​ពី​ថ្ងៃ​ទី៥៨​ខែ​កញ្ញា។

អញ្ចឹង​ក៏​ដោយ! អតីត​គ្រូ​បង្វឹកបែលហ្សិក​លោក Wilmots មាន​ខ្សែប្រយុទ្ធប្រកប​ដោយ​ទេពកោសល្យ​ដូច​ជា​Sardar Azmoun​ ដែល​រក​បានគ្រាប់​បាល់ឲ្យ​ក្លិប​ Zenit St Petersburg ក្នុង​ពាន UEFA Champions League ២០១៩/២០​ទាំងពីរ​ប្រកួតនិង​ខ្សែ​ប្រយុទ្ធ Mehdi Taremi​ដែល​កំពុង​បង្ហាញទម្រង់​លេង​ល្អ​នៅ​ក្លិប​លីគ​កំពូល​ព័រទុយហ្គាល់ Rio Ave FC។

ខាងក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ២៣​នាក់​ត្រៀម​ជួប​កម្ពុជា​និង​បារ៉ែន​របស់អ៊ីរ៉ង់៖

GOALKEEPERS: Alireza Beiranvand (Persepolis), Rashid Mazaheri (Tractor), Payam Niazmand (Sepahan)

DEFENDERS: Ramin Rezaeian (Al Shahania SC), Majid Hosseini (Trabzonspor), Milad Mohammadi (Gent), Siavash Yazdani (Esteghlal), Mohammadhossein Kananizadegan (Persepolis), Morteza Pouraliganji (Al Arabi), Mohammad Naderi (Persepolis), Morteza Manouri (Sepahan)

MIDFIELDERS: Omid Ebrahimi (Al Ahli, Qatar), Masoud Shojaei (Tractor), Ahmad Nourollahi (Persepolis), Ashkan Dejagah (Tractor), Ali Karimi (Esteghlal), Vahid Amiri (Persepolis), Ehsan Haji Safi (Tractor Sazi), Mehrdad Mohammadi (Desportivo Aves)

FORWARDS: Mehdi Taremi (Rio Ave), Sardar Azmoun (Zenit St Petersburg), Karim Ansarifard (Al Sailiya), Mohammad Mohebbi (Sepahan)

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628