បាល់ទាត់

Juventus ផ្តល់ពាក្យចាញ់លើកដំបូងក្នុងលីគឲ្យ Inter Milan (HD Highlight)

ការប្រកួតពិសេសនៅក្របខណ្ឌលីគកំពូលអ៊ីតាលី បានបញ្ចប់ការពីយប់មិញដោយក្នុងនោះរវាង Inter Milan បានស្គាល់ភាពបរាជ័យលើកដំបូងក្នុងលីគក្រោមថ្វីជើងរបស់ Juventus ក្នុងលទ្ធផល ១ទល់២ ។

ការប្រកួតប្រចាំសប្តាហ៍ទី៧ នៃក្របខណ្ឌ Serie A រវាងជើងខ្លាំងទាំងទ្វេខាងលើ ម្ចាស់ផ្ទះ Inter Milan ដែលបានឈ្នះ៦សប្តាហ៍កន្លងមកជាប់គ្នានោះ បានភ្លាត់ចាញ់ជាលើកដំបូងក្រោមស្នាដៃភ្ញៀវ Juventus ដែលបន្តភាពមិនទាន់ចាញ់របស់ពួកគេដដែល។

ការប្រកួតបានចាប់ផ្តើមតែ៤នាទីដំបូង ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala អូសទាត់ពីចំហៀងឆ្វេងរកបាន១គ្រាប់ទៅហើយ។ រហូតមកដល់នាទី១៨ ក្រោយពីមានការប៉ះដៃនឹងបាល់នៅក្នុងតំបន់គ្រោះថ្នាក់ ក៏អាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រ ទៅខាងម្ចាស់ផ្ទះ ខណៈរកគ្រាប់បាល់បានសម្រេចដោយកីឡាករ Lautaro Martinez ។ តែយ៉ាងណា ដល់នាទី៨០ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សីនដូចគ្នា Gonzalo Higuain រកបាន១គ្រាប់ ដែលជាគ្រាប់បង្ហើយនាំជ័យជំនេះនេះឯង។

ឆ្លងកាត់សប្តាហ៍នេះរួចរាល់ Juventus បានឡើងមកឈរកំពូលតារាងវិញ ដោយប្រកួត៧សប្តាហ៍ ឈ្នះ៦ និងស្មើ១ ខណៈ Inter Milan ធ្លាក់មកលេខរៀងទី២ បណ្តោះអាសន្នដោយឈ្នះ៦ និងចាញ់១ ៕

ទស្សនាវិឌីអូហាយឡាយខាងក្រោមនេះ៖ 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628