បាល់ទាត់

ច្បាស់ការ៖ Hugo Lloris នឹងអវត្តមានពីទីលានដល់ដាច់ឆ្នាំ២០១៩ សូម្បីកន្លែងហ្វឹកហាត់

អ្នកចាំទី Hugo Lloris នឹងមិនអាចបង្ហាញសមត្ថភាពលើទីលានបាននោះទេ ពោលគឺរយៈពេលដល់ដាច់ឆ្នាំ២០១៩ នេះបើតាមការបញ្ជាក់ពីសេចក្តីថ្លែងការណ៍របស់ក្លឹប Tottenham Hotspur ។

ប្រធានក្រុមក្លឹបមាន់ខ្នាយមាស Tottenham Hotspur ខាងលើ បានរងរបួសដាច់សរសៃកែងដៃ ក្រោយពីលោតចាប់បាល់ហើយធ្លាក់មកលើទីលានវិញ ក្នុងការប្រកួតចាញ់ក្លឹប Brighton and Hove Albion ដោយលទ្ធផល ៣ទល់០ កាលពីសប្តាហ៍កន្លងទៅ។

តាមសេចក្តីថ្លែងការណ៍របស់ក្លឹប អ្នកចាំទីជម្រើសជាតិបារាំងរូបនេះបច្ចុប្បន្នគឺកំពុងត្រូវតាមដានជាប់ពីក្រុមវេជ្ជបណ្ឌិតទៅលើកន្លែងរបួស ដ្បិតពុំមានការទាមទារឲ្យវះកាត់ក៏ដោយក្តី ប៉ុន្តែ Hugo Lloris ត្រូវសម្រាកក្នុងរយៈពេលយូរ និងបន្តការតាមដានពីវេជ្ជបណ្ឌិតជាប់ជានិច្ច។ បើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិតរបស់ក្លឹបតែម្តង បើទោះបីជាមិនដឹងរយៈពេលដែលអាចវិលត្រឡប់មកវិញច្បាស់ក៏ដោយក្តី ប៉ុន្តែពីពេលនេះដល់ដំណាច់ឆ្នាំ២០១៩ គឺកីឡាកររូបនេះមិនអាចសូម្បីតែចូលទីលានហ្វឹកហាត់ឡើយ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628