បាល់ទាត់

តា Wenger ថាកីឡាករ Spur បច្ចុប្បន្នលេងដោយគ្មានមហិច្ឆតាទាល់តែសោះ !

អតីតអ្នកចាត់ការទូទៅក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger បានបញ្ចេញទស្សនៈខ្លួនថា កីឡាករក្លឹប Tottenham Hotspur បច្ចុប្បន្នលេងលើទីលាន ហាក់ដូចគ្មានមហិច្ឆតាទាល់តែសោះ ពោលខុសពីពេលកន្លងមក។

ក្រោយសង្កេតឃើញបរាជ័យផ្ទួនៗ ធ្ងន់ធ្ងរពោលគឺចាញ់ Bayern Munich ៧ទល់២ និងបន្តចាញ់ Brighton & Hove Albion ក្នុងលទ្ធផល ៣ទល់០ ទៀតនោះ បុរសវ័យ៦៩ឆ្នាំខាងលើបានបញ្ចេញមតិប្រាប់ beIN Sports ថា៖

៉ នៅពេលខ្ញុំនៅដឹកនាំនៅទីនោះ (Premier League) កាលពីពេល២ ទៅ៣ឆ្នាំមុន ពួកគេមើលទៅប្រៀបដូចជាក្រុមកូនក្មេងមួយ ដែលមានមហិច្ឆតា ជាមួយកម្លាំងស្មារតីមាំមួន ហើយក្រុមទាំងមូលមានការសហការគ្នាបានយ៉ាងល្អ។ ប៉ុន្តែចូលមកដល់ពេលនេះ Tottenham Hotspur ហាក់ដូចជាមានការធ្លាក់ចុះអ្វីៗគ្រប់យ៉ាង។ តើពួកគេអាចត្រឡប់មកវិញឆាប់ៗទេ?  ៉ 

គិតត្រឹម៨សប្តាហ៍មកនេះនៅក្របខណ្ឌ Premier League ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងស្ថិតនៅលេខរៀងទី៩ ដោយឈ្នះ៣លើក ស្មើ២លើក និងចាញ់៣លើក ខណៈក្នុងក្របខណ្ឌ UEFA Champions League វិញ ក្លឹបនេះពុំទាន់ស្គាល់ពាក្យឈ្នះនៅឡើយទេ ក្នុង២ប្រកួតដំបូងនេះ បានត្រឹមស្មើ និងចាញ់៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628