បាល់ទាត់

គ្រូ​បង្វឹក​អ៊ីរ៉ង់ថា​ក្រុម​របស់​លោក​នឹង​ប្រសើរឡើង​ជាលំដាប់​​ដោយ​លេង​បែប​ Attacking Football

គ្រូ​បង្វឹក​ជម្រើស​ជាតិ​អ៊ីរ៉ង់លោក Marc Wilmots និយាយ​ថា​ក្រុមជម្រើស​ជាតិ​របស់​លោក(អ៊ីរ៉ង់)​នឹង​ក្លាយ​ជា​ក្រុម​ដែល​កាន់​តែ​ខ្លាំង​និង​ប្រសើរឡើង​ក្នុង​នាម​ជា​ក្រុម​ដែល​លេង​បាល់​បែបប្រយុទ្ធខ្លាំង។

Iran Plays Attacking Football: Marc Wilmots

សម្ដី​នេះ​គឺ​គ្រូ​បង្វឹក​សញ្ជាតិ​បែលហ្សិក​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ទល់​នឹង​ហុងកុង​កាល​ពី​ខែ​មុន​ក្នុង​វគ្គ​ជម្រុះ​​ 2022 FIFA World Cup & 2023 AFC Asian Cup ដោយ​បាន​យក​ឈ្នះ​ហុងកុង​២​ទល់​០។

គ្រូ​បង្វឹក​ដែល​នឹង​នាំ​ជម្រើស​ជាតិ​លេខ​១​នៅ​អាស៊ី​មួយ​នេះ​លេង​ទល់​នឹង​កម្ពុជានៅ​ថ្ងៃ​ទី​១០​ខេ​តុលា​ខាង​មុខ​នេះ​ថា៖”​យើង​នឹងក្លាយ​ជា​ក្រុម​ដែល​ល្អ​ជាង​នេះក្នុង​នាម​ជា​ក្រុម​ដែលលេង​ទម្រង់​បែប​ប្រយុទ្ធ។​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​នោះ​ទេ​ហើយ​យើង​នឹង​ល្អ​ពី​មួយថ្ងៃ​ទី​មួយ​ថ្ងៃ”។

ក្រុម​អ៊ីរ៉ង់​កំពុងឈរ​លេខ​២​បណ្ដោះអាសន្ន​ក្នុង​តារាង​ពូល C ដោយ​មាន​៣​ពិន្ទុ​តែ​លេង​បាន​ត្រឹម​មួយ​ប្រកួត​ប៉ុណ្ណោះ​ដោយ ឈ្នះ​ក្រុម​ជម្រើស​កោះហុងកុង​២​ទល់​០។​ចំណែក​កម្ពុជា​ឈរ​លេខ​៤​ក្នុង​តារាង​បន្ទាប់​ពី​ឆ្លងកាត់​២​ប្រកួត​ទទយល​បាន​១​ពិន្ទុ​ដោយ​សារ​ស្មើ​មួយ​និង​ចាញ់​មួយ៕

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628