បាល់ទាត់

Ed Woodward កំពុងពិចារណាលាលែង​ពី​ដំណែងអនុប្រធាន​ក្លិបនៅ​ Man Utd តែ​កាសែត​អង់គ្លេស​មួយថា​​ផ្ទុយពីនេះ

មក​ដល់​ពេល​នេះ​រឿង​រ៉ាវ​មួយចំនួន​របស់ Manchester United ត្រូវ​បាន​គេដឹង​ថា អនុប្រធានក្លិប​បិសាចក្រហមលោក Ed Woodward នឹងលាលែង​ពី​ដំណែង​របស់​គាត់ ដែល​កំពុង​កាន់​នៅ​ក្លិបដោយ​ពេល​នេះ​កំពុងពិចារណា​ ប៉ុន្តែ​ប្រភព Express ថា​លោក​នឹងមិនលាលែងនោះទេ បើ​ទោះ​បី​ជាក្លិប​ធ្លាក់​ទម្រង់​លេង​ក្នុង​ពាន Premier League និង​ Europa League ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer។

ក្នុង​ករណី​ដែល​អ្នក​មិន​ទាន់​បាន​ដឹង​​! ដំណើរ​លើ​ការ​ប្រកួតប្រជែង​ក្នុង​រដូវ​កាល 2019/20គឺ​ជា​ភ័ស្ដុតាង​នៃស្ថានភាព​អាក្រក់​​បំផុត​របស់ Manchester United ក្នុង​ពានរង្វាន់ Premier League គិតចាប់​តាំង​ពីពាននេះ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩២។ បច្ចុប្បន្នពួកគរឈរ​លេខ១២ក្នុងតារាង​លីគមាន​ត្រឹម​តែ​៩​ពិន្ទុ​ក្នុង​ដៃបន្ទាប់​លេង​បាន​៨​ប្រកួត(ឈ្នះ​២​ស្មើ​៣​និង​ចាញ់​៣)​។

ទន្ទឹម​នឹង​នេះ​ពួក​គេ​ឈរ​ពីលើ​តំបន់​កាត់​ចោល​ត្រឹម​តែ​២​ពិន្ទុ​បុណ្ណោះ។​សម្រាប់​ពាន 2019-20 Europa League​វិញ​ក៏​មិន​ទាន់​ល្អ​ដែរ​ដោយ​ឆ្លងកាត់​២​ប្រកួត​ឈ្នះ​១​និង​ស្មើ​មួយ។ក្នុង​២១​ប្រកួត​ដែល​លោក Solskjaer ដឹកនាំ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ពេញ​សិទ្ធិ បិសាចក្រហម​រក​បាន​តែ​១៨​គ្រាប់ប៉ុណ្ណោះ។

មូលហេតុបែប​នេះ! លោក Woodward កំពុង​ស្ថិត​ក្នុង​អន្លងើ​នៃ​ការ​រិះគន់​ពី​សំណាក់​អ្នក​គាំទ្រ​និង​អតីតកីឡាកររបស់​ខ្លួន​ខណៈ​ភាគ​ច្រើន​នៃ​ពួគ​គេ​ចង់​ឲ្យ​ CEO រូបនេះ​លាលែង​ពី​ដំណែងភ្លាមៗ។ អញ្ចឹង​ក៏ដោយ!បើ​តាម​ប្រភព The English Express, លោក​នឹង​ប្រហែល​ជា​មិន​លាលែង​ពី​ដំណែងហើយ​បន្តគាំទ្រ​លោក​ Solskjaer ខណៈ​ដែល​គ្រូ​បង្វឹក​សញ្ជាតិ​ន័រវេសខ្លួន​ឯង​ក៏​ស្ថិត​ក្នុង​ផ្លូវ​មួយ​ដែល​អាច​នឹង​ត្រូវ​គេ​ដក​ពី​ដំណែង​ផង​ដែរ។

ការ​ប្រកួតបន្ទាប់ របស់ Manchester United គឺ​លេង​ទល់​នឹង​ក្រុម​កំពូល​តារាង Liverpool នៅ​កីឡដ្ឋាន Old Trafford នៅ​ថ្ងៃ​ទី​២០​ខែ​តុលា៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628