បាល់ទាត់

Mbappe ត្រូវកាត់ឈ្មោះចេញសារជាថ្មីក្នុងជម្រើសជាតិបារាំង ដោយសាររបួស

ខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិបារាំង Kylian Mbappe នឹងត្រូវអវត្តមានពីក្រុមសារជាថ្មី ដោយសារតែបញ្ហារបួស នេះបើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់បារាំង។

កីឡាកររបស់ក្លឹបយក្សបារាំង Paris Saint-Germain រូបនេះត្រូវបានវេជ្ជបណ្ឌិតពិនិត្យឃើញបញ្ហារបួសភ្លៅនៅដដែលៗ ជាហេតុនាំឲ្យគ្រូជម្រើសជាតិបារាំងសម្រេចទុកឲ្យរូបគេសម្រាកឲ្យបានគ្រប់គ្រាន់ជាមុនសិន។ អវត្តមាននេះ បានផ្តល់ឳកាសឲ្យខ្សែប្រយុទ្ធ Alassane Plea ដែលកំពុងប្រកបអាជីពជាមួយក្លឹប Borussia Moenchengladbach ត្រូវបានកោះហៅមកជំនួសវិញ។

បារាំង នឹងប្រកួតតទល់នឹង អៀឡង់ និងបន្តប៉ះទួគី ក្នុងការប្រកួតវគ្គជម្រុះទៅកាន់ UEFA Euro ២០២០ ក្នុងខែនេះ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628