បាល់ទាត់

អ្នកចាំទី Sheffield ខ្ចីជើងពី Man Utd បានចូលជម្រើសជាតិអង់គ្លេសលើកដំបូងក្នុងអាជីព

ជម្រើសជាតិអង់គ្លេស បានកោះហៅអ្នកចាំទីវ័យក្មេង Dean Henderson ឲ្យជាប់ឈ្មោះក្នុងឈុតធំនេះលើកដំបូងក្នុងអាជីពរបស់គេ ខណៈការកោះហៅនេះគឺជំនួសអ្នកចាំទី Tom Heaton ដែលរបួស។

អ្នកចាំទីវ័យ២២ឆ្នាំខាងលើ បច្ចុប្បន្នជាកីឡាកររបស់ក្លឹប Sheffield United តែក្នុងនាមខ្ចីជើងពីក្លឹបដើមនោះគឺ Manchester United តែប៉ុណ្ណោះ។ ជាការពិតទៅ Dean Henderson ក៏មានប្រវត្តិល្អជាមួយជម្រើសជាតិអង់គ្លេសឈុតតូចៗ ជាច្រើនមកហើយដែរ ជាក់ស្តែងដូចជាការលើកពាន FIFA World Cup U20 កាលពីឆ្នាំ២០១៧ ជាដើម។

តែការកោះហៅពីសំណាក់លោក Gareth Southgate នេះគឺជាលើកទី១ហើយដែលកីឡាករខាងលើនេះ ទទួលបានឳកាសកោះហៅចូលជម្រើសជាតិអង់គ្លេសឈុតធំ។

ការកោះហៅខាងលើដោយសារតែអ្នកចាំទីក្លឹប Aston Villa ពោលនោះគឺ Tom Heaton បានរងរបួសក្នុងការប្រកួតនៅ Premier League ទល់នឹងក្លឹប Norwich City ។

ក្រុមជម្រើសជាតិអង់គ្លេស នឹងប្រកួតក្នុងយុទ្ធនាការជម្រុះ UEFA Euro ឆ្នាំ២០២០ តទល់នឹងជម្រើសជាតិឆែក និងជម្រើសជាតិប៊ុលហ្គារី ក្នុងខែនេះ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628