បាល់ទាត់

ហ្វីលីពីន​បញ្ចេញ​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​២៣នាក់​របស់​ខ្លួន​ត្រៀម​ជួបមហាយក្សចិន

ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីននឹង​បន្ត​យុទ្ធនាការក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ FIFA World Cup Qatar 2022 / AFC Asian Cup China 2023 Preliminary Joint Qualification ដូចក្រុម​ជម្រើស​ជាតិ​មួយចំនួន​នៅ​អាស៊ាន​ដែរ​ដោយ​ពួក​គេ​នឹង​ត្រូវ​ទទួល​ក្រុមភ្ញៀវ​ជម្រើស​ជាតិ​ចិន​នៅ​ថ្ងៃ​អង្គារ៍ទី​១៥​ខែ​តុលា​ឆ្នាំ​២០១៩​នៅ​កីឡដ្ឋាន Pana-ad Park and Football Stadiumក្នុង​ Bacolod ។

Phil vs Syria FiFA World Cup & AFC Asian Cup Preliminary Joint Qualification Round 2 at Panaad Park & Stadium, Bacolod City, Philippines 9-5-19

បច្ចុប្បន្ន​ក្រុ​មហ្វីលីពីន​ឈរ​ចំណាត់​ថ្នាក់លេខ​៣​ក្នុង​ពូល ​បន្ទាប់​ពី​ឈ្នះ​មួយ​និង​ចាញ់​មួយ​ ហើយ​ហ្វីលីពីន​ត្រូវ​ជួប​ចិន​ដែល​ធ្លាប់​ជួបគ្នា​២​ទៅ​៣​ដង​រួច​ទៅ​ហើយ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះគិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧។ សហព័ន្ធកីឡាបាល់ទាត់​ហ្វីលីពីន​បាន​កោះ​ហៅ​កីឡាករ​២៣​នាក់​សម្រាប់​ការ​ប្រកួត​នេះ។

អ្នក​ចាំ​ទី​ Neil Etheridge​និង​ខ្សែ​ការពារ Luke Woodland​ត្រូវ​បាន​ហៅ​ចូល​ជម្រើស​ជាតិ​វិញ​ហើយ​កីឡាករ​ដទៃ​ទៀត​ដូច​ជា៖ ខ្សែ​ការពារ Mikel Baas និង ខ្សែ​បម្រើ Yrick Gallantes ​ដែល​បាន​ចូល​លើក​ដំបូង​ទល់​នឹង​ជម្រើសជាតិ​កោះហ្គាម។ Edison Suerti និង Niko de Vera គឺ​ជា​កីឡាករ​ថ្មី​ដែល​ត្រូវ​បន្ថែម​លើ​កីឡាករ​ដែល​ស្រាប់។

ក្រុម​ជម្រើស​ជាតិ​មាន​រហសនាមថា The Azkals ដឹកនាំ​ដោយ​លោក Goran Milojevic, ដែល​មាន​ជំនួយការ​លោក Hezirdan Ramadani គ្រូ​បង្វឹក​អ្នក​ចាំ​ទីលោក Milos Simic. Scott Joseph Cooper ជំនួយការ​អ្នក​ចាត់​ការ​ទូទៅ និង​Dan Palami​ដែល​ជា​អ្នក​ចាត់​ការធំ។

សម្រាប់​ការ​រៀប​ចំ​ការ​ប្រកួត​នៅ​សប្ដាហ៍​ក្រោយ​នេះ​ដែរ! ហ្វីលីពីន​នឹង​លេង​មិត្តភាពជាមួយក្លិប​លេង​ក្នុង​លីគ​កំពូល​ថៃ​​Chainat Hornbill នៅ​ថ្ងៃ​ទី​១០​ខែ​តុលា​ឆ្នាំ​២០១៩៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628