បាល់ទាត់

ឈុត​ជម្រើស​ជាតិ U19 ៣០នាក់​ត្រូវ​កោះហៅហ្វឹកហាត់នៅ​បាទី​ត្រៀម AFC U19 ខែ​ក្រោយ

ក្រុម​ជម្រើស​ជាតិកម្ពុជា​វ័យ​ក្រោម​១៩​ឆ្នាំ​ចំនួន​៣០​នាក់​ត្រូវ​បាន​កោះហៅ​ចូល​ហ្វឹកហាត់​នៅ​សាលាយុវជនថ្នាលបាល់​ទាត់​នៅទន្លេបាទី​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ពានរង្វាន់ AFC U19 Championship ដែល​កម្ពុជា​ក៏​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះផង​ដែរ។

កីឡាករ​ទាំង​៣០​នាក់​គឺ​ត្រូវបាន​ស្នើ​សុំពី​ក្លិប​ចំនួន ១០​ដែល​លេង​ក្នុង​លីគកំពូលកម្ពុជា ដើម្បីធ្វើតេស្តសមត្ថភាពត្រៀមប្រកួតក្នុងពានរង្វាន់ AFC U-19 Championship 2020 Qualifiers វគ្គ​ជម្រុះ​ក្នុង​ពូលជុំ​ដំបូង ខណៈដែលកម្ពុជា បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ។ក្រុម​យុវជន​ទាំង​នោះ​មក​ពី យុវជនសាលាបាល់ទាត់បាទី, ក្លិបព្រះខ័នរាជស្វាយរៀង, បឹងកេត, ណាហ្គាវើលដ៍, វិសាខា, អគ្គិសនីកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ និងភ្នំពេញក្រោន សរុបចំនួន ៣០នាក់។

ឈុត U19 នេះ​ដែរដឹកនាំគ្រូបង្វឹកជនជាតិជប៉ុន លោក Gyotoku Koji ដែល​ធ្លាប់​ដឹកនាំ​ឈុត​ U18​កម្បុជា​ឈ្នះ​វៀតណាម​និង​ថៃក្នុង​AFF U18 Championship 2019 ហើយកីឡាករ​ទាំង​៣០​នាក់នឹងធ្វើការជម្រុះមកនៅត្រឹម​២៣នាក់ប៉ុណ្ណោះ។

កម្ពុជាស្ថិត​ក្នុង​ពូល G ដោយនៅ​ជាមួយ U19 ថៃ, ម៉ាឡេស៊ី, ព្រុយណេ និងកោះម៉ារីណាខាងជើង(Northern Mariana Islands)៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628