បាល់ទាត់

ប្រធាន​សហព័ន្ធកីឡាបាល់​ទាត់ម៉ាឡេស៊ី​ជឿជាក់ខ្លាំង​ថាម៉ាឡេស៊ី​នឹង​ឈ្នះវៀតណាម

ប្រធាន​សហព័ន្ធកីឡាបាល់ទាត់​ម៉ាឡេស៊ី​លោក Datuk Haji Hamidin Haji Mohd Amin​ និង​អនុប្រធាន​ Datuk Wira Mohd Yusoff Mahadi​ បាន​មក​ដល់​ទីក្រុង​ហាណូយដើម្បី​ទស្សនា​ក្រុម​ជម្រើស​ជាតិ​មាឡេស៊ីហ្វឹកហាត់ដោយ​ផ្ទាល់​ជាមួយ​លោក Tan Cheng Hoe នៅ​ទីលាន​ហ្វឹកហាត់​របស់​មជ្ឈមណ្ឌលហ្វឹកហាត់​ក្រុម​យុវជន​របស់​សហព័ន្ធកីឡាបាល់​ទាត់​វៀតណាម ​VFF Youth Training Center។

និយាយ​ទៅ​កាន់​ទីភ្នាក់ងារ​យក​ព័ត៌មាន​របស់​កាសែត​ម៉ាឡេស៊ី លោក Datuk Haji Hamidin ថា៖” ខ្ញុំ​បាន​ជួប​ជាមួយកីឡាករហើយ​ប្រាប់​ពួក​គេ​ថា​យើង​ចាំបាច់​យក​ឈ្នះ​វៀតណាម​ឲ្យ​បាននៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​​ដើម្បី​សម្រេច​គោលបំណង​កក់កៅអី​ទៅ​ចល​រួ​មពានរង្វាន់ Asian Cup 2023 ជុំ​ផ្ដាច់ព្រ័ត្រ”។

“បន្ថែមពី​នេះ! ពេល​នេះយើងក៏​បាន​មក​ទី​ក្រុងហាណូយ​ជាមួយ​នឹង​បេសកកម្មមួយ​គឺ​ដែលយើង​ត្រូវ​តែ​សងសឹកបំណុល​ចាស់ដែល​បាន​ប្រកួត​ចាញ់​វៀតណាម​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ AFF Suzuki Cup 2018 នៅ​កីឡដ្ឋា​មួយ​នេះកាល​ពី​ជាង​១០​ខែ​មុន។ ជាមួយនឹង​ក្រុម​កីឡាករល្អបំផុត​ដេល​ពួក​យើង​មាន! ខ្ញុំ​ជឿជាក់​ថាក្រុមម៉ាឡេស៊ី​នឹង​នឹង​នាំ​យក​៣​ពិន្ទុ​ពី​ការ​ប្រកួត​នេះទៅ​ផ្ទះ​វិញហើយ​ពង្រឹង​ចំណាត់​ថ្នាក់​ក្នុងតារាង​FIFA Ranking ផង​ដែរ”។

នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ខែ​តុលា​នេះ លោក Tsan Cheng Hoe នឹង​ប្រធាន​ក្រុម​បាន​ចូល​រយម​ធ្វើ​សន្នីសីទកាសែត​មុន​ការ​ប្រកួត។​ហើយ​ចប់​នេះ​ពួក​គេ​នឹង​ធ្វើ​ការ​ហ្វឹកហាត់ផ្លូវការនៅ​កីឡដ្ឋាន​ My Dinh Stadium ។ ក្រុម​ម៉ាឡេស៊ី​បាន​រង​បរាជ័យ​២​ប្រកួត​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​នៅ​កីឡដ្ឋានរបស់​វៀតណាម​មួយ​នេះ។​តើ​យប់​ស្អែក​ពួក​គេ​អាច​យក​បំណុលឈាម​មួយ​នេះ​ពី​ក្រុម​វៀតណាម​បាន​ដែរ​ឬ​ទេ?

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628