បាល់ទាត់

គ្រូ​បង្វឹក​អ៊ីរ៉ង់និយាយក្នុង​សន្និសីទកាសែតមុនការ​ប្រកួត៖ បំបាក់​កម្ពុជាក្នុង​ដី​គឺ​ជា​គោលបំណងរបស់​ពួកយើង

ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​ជា​ក្រុម​មក​ពី​អាស៊ីអាគ្នេយ៍ក្នុង​ពូល C នៅ​កីឡដ្ឋាន​ Azadi Stadium ក្នុង​ទីក្រុងតេហេរ៉ង់​នៅ​យប់​នេះ​តែ​ម្ដង។ ក្រុម​មាន​ឈ្មោះ​ថា Team Melli បាន​ចាប់ផ្ដើម​ជាមួយ​នឹង​ជ័យជម្នះ២​ទល់​០​លើ​ក្រុម​កោះ​ហុងកុង​ក្រៅ​ដី។

លោក Marc Wilmots បាន​និយាយ​ក្នុង​សន្និសីទកាសែត​មុន​ការ​ប្រកួត​កាល​ពី​ម្សិលមិញថា៖”​គោលបំណងរបស់​ពួក​យើង​ គឺ​ឈ្នះ​ក្នុង​ការ​ប្រកួត​ក្នុង​ផ្ទះរបស់​ពួក​យើង។ ជ័យជម្នះ​នេះ​ពិត​ជាសំខាន់​សម្រាប់​ពួកយើង ​ហើយ​យើង​នឹង​លេងប្រយុទ្ធទល់​នឹង​កម្ពុជា។ ក្នុង​ការ​ប្រកួត​ជាមួយ​ហុងកុង​យើង​គ្របគ្រង់បាល់ហើយ​បង្កើតឱកាស​រក​គ្រាប់​បាល់”។

ទោះ​បីជា​យ៉ាង​នេះ​ក្ដី​!​គ្រូ​បង្វឹក​សញ្ជាតិ​បែលហ្សិក​ថា​អ៊ីរ៉ង់​មាន​ផ្លូវ​ដើរ​ដ៏វែងឆ្ងាយ​ ដើម្បី​កកើកៅអី​ទៅ​លេង​នៅ​ 2022 World Cup។

“យើង​ចង់រក្សាដំណើរ​ឡើង​ទៅ​វគ្គ​ជម្រុះ​ហើយ​ឈ្នះ​ការ​ប្រកួត​ឲ្យ​បាន​ច្រើន។​ នេះ​គឺ​ជាគម្រោង​រយៈ​ពេល​ខ្លីរបស់​យើង! លេង​បែប​ប្រយុទ្ធលឿនៗគឺ​ជា​អ្វី​ដែលយើង​បាន​ក្នុង​វគ្គ​នេះ។ ​យើង​ចង់​បញ្ចប់​ការ​ប្រកួត​ប្រជែង​ជា​ក្រុម​ដែល​ឈរ​កំពូល​តារាង”៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628