បាល់ទាត់

AC Milan រកបានគ្រូបង្វឹកថ្មីជំនួសតំណែងលោក Giampaolo ដែលត្រូវបណ្តេញចេញ

លឹប​ AC Milan បានប្រកាសតែងតាំងលោក​ Stefano Pioli ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេបន្ទាប់ពីលោក Marco Giampaolo ត្រូវបានបណ្តេញចេញ។

កាលពីម្សិលមិញក្លឹប AC Milan​ បានតែងតាំងលោក Stefano Pioli ដែលជាអតីតអ្នកចាត់ការទូទៅរបស់ក្លឹប Fiorentina កាលពីរដូវកាលចាស់មកជំនួសលោក Marco Giampaolo ចាប់ពីពេលនេះតទៅ​។ អតីតម្ចាស់ពានរង្វាន់ UEFA Champion League 5 សម័យកាល ហាក់មិនសូវកាក់កបសោះក្នុងការស្វែងរកជ័យជម្នះក្នុងការប្រកួតចុងក្រោយ ខណៈដែលពួកគេចាញ់៤លើក និងឈ្នះតែ៣លើក ក្នុងជំនួប៧លើកកន្លងមកក្នុងលីគកំពូលអ៊ីតាលី។

គួរបញ្ជាក់ថាបុរសវ័យ៥៣ឆ្នាំ អ្នកចាត់ការទូទៅថ្មីខាងលើនេះ ធ្លាប់មានប្រវត្តិដឹកនាំក្លឹបធំៗមួយចំនួនក្នុងក្របខណ្ឌ Serie A នេះដូចជាក្លឹប (​Lazio 2014-2016), ក្លឹប (Inter Milan 2016-2017), និងក្លឹប (Fiorentina 2017-2019) និងទទួលបានសមិទ្ធផលមួយចំនួនផងដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628