បាល់ទាត់

Raheem Sterling ត្រូវបានសិស្សប្អូនរួមសញ្ជាតិមួយរូបសរសើរមិនដាច់ពីមាត់

កីឡាករ Raheem Sterling ខ្សែប្រយុទ្ធដ៏លេចធ្លោមួយរូបរបស់ក្លឹបមេឃខៀវ Manchester City ត្រូវបានសិស្សប្អូនរួមសញ្ជាតិកីឡាករ Callum Hudson-Odoi សរសើរមិនដាច់ពីមាត់។

កាលពីពេលថ្មីៗកន្លងមកនេះ ម្ចាស់ពានរង្វាន់ FA Best Young Player Award ត្រូវបានខ្សែប្រយុទ្ធវ័យក្មេង របស់ក្លឹបតោខៀវ Chelsea​ ខាងលើបានលើកឡើងថាៈ

“ ខ្ញុំអាចនិយាយបានថា គាត់ជាខ្សែបម្រើស្លាបឆ្វេងដ៏មានសក្តានុពលបំផុតនៅក្នុងពេលបច្ចុប្បន្ននេះ, មានបុរសម្នាក់នេះចាំជួយគាំទ្រក្នុងពេលប្រកួត ខ្ញុំពិតជាមានអារម្មណ៍ថាអស្ចារ្យមែនទែន ហើយអ្វីដែលសំខាន់គឹគាត់បានផ្តល់តំបូន្មានជាច្រើនសម្រាប់ខ្ញុំក្នុងពេលហ្វឹកហាត់ ” ។

គួររំលឹកផងដែរថា កីឡាករទាំងពីរូបនេះនឹងមានភារៈកិច្ចចូលរួមលេងក្នុងក្រុមជម្រើសជាតិអង់គ្លេសនាថ្ងៃសៅរ៍ខាងមុខនេះ ខណៈក្រុមតោកំណាចអង់គ្លេស​ នឹងប៉ះក្រុមជម្រើសជាតិសាធារណរដ្ឋឆ៊ែកនៅឯពហុកីឡដ្ឋានជាតិ Eden Arena នៃជំនួបវគ្គជម្រុះទៅកាន់ UEFA Euro ២០២០ ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628