បាល់ទាត់

ឈ្នះ២-០ លើហុងកុងហើយយប់​នេះ​ប៉ះកម្ពុជា​ គ្រូ​អ៊ីរ៉ង់មិន​ទាន់​ស្ងប់​ចិត្ត​តំបន់ការពារនៅ​ឡើយ

ក្រុមជម្រើសជាតិអឺរ៉ង់ នារាត្រីនេះនឹងបើកទ្វារកីឡដ្ឋានជាតិពួកគេ ទទួលស្វាគមន៍ក្រុមជម្រើសជាតិកម្ពុជាយើង ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup 2022 និង AFC Asian Cup 2023 ។

មុនការប្រកួតមកដល់ ក្នុងសន្និសីទកាសែតកាលពីម្សិលមិញនេះលោក Marc Wilmots គ្រូបង្គោលជម្រើសជាតិអឺរ៉ង់បានសម្តែងអារម្មណ៍របស់ខ្លួនថា៖

៉ ដូចដែលពួកយើងបានលេងតទល់នឹងហុងកុងកន្លងមក ពួកយើងនឹងរក្សាការលេងទម្រង់ប្រយុទ្ធនេះដដែលទល់នឹងកម្ពុជា។ តែខ្ញុំមិនពេញចិត្តទម្រង់នៃប្រព័ន្ធការពាររបស់ពួកយើងនោះទេ។  ៉ 

បញ្ជាក់ផងថា គ្រូបង្វឹកសញ្ជាតិប៊ែលហ្សុិកខាងលើ ទើបចូលមកដឹកនាំជម្រើសជាតិចំណាត់ថ្នាក់លេខរៀងទី១ នៅអាស៊ីនេះនាក្នុងឆ្នាំ២០១៩ ផ្ទាល់តែម្តង ខណៈរាត្រីនេះនឹងមានភារកិច្ចបញ្ជាកូនក្រុម ប្រកួតតទល់នឹង គោព្រៃកម្ពុជា ដែលជាប្រកួតទី២ របស់ពួកគេក្នុងពូល បន្ទាប់ពីយកជ័យជម្នះលើ ហុងកុង កាលពីប្រកួដំបូងដោយលទ្ធផល២ទល់០ មកហើយ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628