បាល់ទាត់

​លោក Felix ថា៖”យើង​មក​ដល់​អ៊ីរ៉ង់ដើម្បី​ប្រកួត​ប្រជែង ហើយ​មិន​ខ្លាច​នឹង​ប្រឈម​មុខ​ជាមួយនោះ​ឡើយ”

កម្ពុជាត្រូវ​ធ្វើ​ការ​ធ្ងន់​លើស​រាល់​ដង​នៅ​យប់​នេះ​ដោយ​ត្រូវ​ជួប​គីឡូធ្ងន់​ប្រចាំ​អាស៊ីជម្រើស​ជាតិ​អ៊ីរ៉ង់​ក្នុង​ពូល C នៅ​កីឡដ្ឋាន Azadi Stadium ក្នុង​ទីក្រុង Tehran នៅ​យប់​នេះ​ខណៈ​ដែល​លោក​ Felix G. Dalmas គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ថា​គោព្រៃនឹងមិន​ខ្លាច​នឹង​ប្រឈម​មុខ​ជាមួយ​អ៊ីរ៉ង់​នោះទេ។

ទោះ​បី​ជា​ឆ្លង​កាត់​ពី​រប្រកួត​កន្លង​មក​កម្ពុជា​ទទួល​បាន​ត្រឹម​១​ពិន្ទុ​ក្ដី គ្រូ​បង្វឹក​កម្ពុជានៅ​តែ​រំពឹង​ថាកូន​ក្រុម​អាច​មាន​ឱកាសបង្ហាញសមត្ថភាព​ទល់​នឹង​ក្រុម​ខ្លាំង។

“វា​គឺ​ជាឱកាសល្អ​សម្រាប់​ពួកយើងដើម្បី​សាកល្បងខ្លួន​ឯង​ពីព្រោះយើង​នឹង​លេង​ទល់​នឹង​ក្រុម​មួយ​ដែល​ខ្លាំង​ជាងគេបំផុត​នៅ​អាស៊ី។ ខ្ញុំសង្ឃឹម​ថា​យើង​នឹង​ឈាន​ទៅ​មុខ​បាន​មួយជំហ៊ាន​ទៀត​អំពី​គោលការណ៍​របស់​យើង​ ដើម្បីពង្រឹង​ក្រុម​បាល់​ទាត់​កម្ពុជា”។

“អ៊ីរ៉ង​គឺ​ជាក្រុម​មហាអំណាចបាល់​ទាត់​ ប៉ុន្តែ​គំនិតនៃ​ការ​លេង​បាល់​ទាត់​របស់​យើង​ច្បាស់លាស់។ យើងប្រឹង​គ្រប់វិនាទីដើម្បី​លេង​បាល់​ឲ្យ​បាន​ល្អទល់ជាមួយ​គ្រប់​ក្រុម​ៗ​ទាំងអស់។ ​នេះ​គឺ​ជា​រឿង​ដែល​សំខាន់”។

គ្រូ​បង្វឹក​អាហ្សង់ទីនបាន​បន្ថែម​ទៀតថា៖”​យើង​ពិចារណា​ហើយ​ថា​ការ​ប្រកួត​នេះ​គឺ​ជាឱកាសល្អដើម្បី​ពង្រឹង​សក្ដានុពលរបស់​យើង។ ​យើង​ចង់ប្រកួតប្រជែង។​ នោះ​គឺ​ជា​អ្វី​ដែលយើង​មក​ទី​នេះ។ យើង​ដឹង​ថា​ក្រុម​ទាំងពីរ​មាន​ភាព​ខុស​គ្នាខ្លាំង​ ប៉ុន្តែ​យើង​នឹង​ប្រឹងឲ្យ​អស់​ពី​លទ្ធភាព”។

“​ខ្ញុំ​​ និង​ Honda ​មាន​គំនិត​ដូចគ្នា សម្រាប់​ក្រុមហើយ​ជួយគ្នា​ទៅ​វិញ​ទៅ​មក ​ដើម្បី​ឈាន​ដល់​គោលដៅរបស់​ពួក​យើង។  Honda ជា​គ្រូ​បង្វឹក​អាជីព​ ហើយ​គាត់​ដើរតួនាទីសំខាន់​ណាស់ក្នុង​ការ​រីកចម្រើន​នៃ​ក្រុម។ ​យើង​មាន​អត្តចារិកខុស​គ្នា ​ប៉ុន្តែ​យើង​មាន​គោលដៅដូចគ្នា”៕

 

 

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628