បាល់ទាត់

Sardar Azmoun និយាយ​អ្វី​ខ្លះពី​កម្ពុជា​មុន​ជួប​គ្នា​យប់​នេះ?

ខ្សែ​ប្រយុទ្ធជួរមុខ​ជម្រើស​ជាតិអ៊ីរ៉ង់​កីឡាករ Sardar Azmoun បាន​និយាយ​ថា​ពួក​គេ​(អ៊ីរ៉ង់)​ចាំបាច់​ត្រូវ​តែ​យក​ឈ្នះ​កម្ពុជា​ឲ្យ​បាន​នៅ​យប់​ថ្ងៃ​ព្រហសហ្បត្តិ៍​នេះ។

SAINT PETERSBURG, RUSSIA – JUNE 15: Sardar Azmoun of Iran celebrates his side’s win following the 2018 FIFA World Cup Russia group B match between Morocco and Iran at Saint Petersburg Stadium on June 15, 2018 in Saint Petersburg, Russia. (Photo by Richard Heathcote/Getty Images)

ក្នុង​សន្និសីទកាសែត​មុន​ការ​ប្រកួត!​កីឡាករ​កំពុងប្រកប​អាជីព​នៅ​ក្លិប​លីគ​កំពូល​រុស្សី Zenit St. Petersburg ​បាននិយាយ​ថា៖

” មើល​ទៅ​វា​ហាក់​ដូច​ជា​ការ​ប្រកួត​មួយ​ដ៏​ងាយ​ស្រួល​ប៉ុន្តែ​យើង​មិន​គួរបាត់​បង់ការ​ផ្ចង់​អារម្មណ៍​នោះ​ទេ។​ យើង​ត្រូវ​ការ​៣​ពិន្ទុ​ពេល​លេង​ទល់នឹង​កម្ពុជា។ លទ្ធផល​ស្មើ​រវាង​អ៊ីរ៉ាក់​និង​បារ៉ែន​គឺ​ពិត​ជា​ល្អ​សម្រាប់​យើងក្នុង​ការ​ប្រកួត​ទី​២​នេះ”។

” ការ​រំពឹង​ទុក​ពី​ក្រុម​អ៊ីរ៉ង់​បាន​កើន​ឡើង​ហើយ​ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​ឈ្នះ​ការ​ប្រកួត​ដើម្បី​អ្នក​គាំទ្រទាំងអស់”៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628