បាល់ទាត់

គ្រូមីយ៉ាន់ម៉ា ថាកូនក្រុមរបស់គាត់ពុំមានសមត្ថភាពគ្រប់គ្រាន់ប្រជែងវគ្គជម្រុះ World Cup ទេ

គ្រូបង្គោលជម្រើសជាតិមីយ៉ាន់ម៉ាលោក Miodrag Radulovic បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ក្រុមក្នុងតំបន់អាស៊ានមួយនេះពុំទាន់មានលទ្ធភាព ឬសមត្ថភាពគ្រប់គ្រាន់លេងវគ្គជម្រុះទៅកាន់ FIFA World Cup ឆ្នាំ២០២២ នោះទេ។

បុរសសញ្ជាតិម៉ុងតេណេហ្រ្គោដែលទើបត្រូវតែងតាំងមកដឹកនាំជម្រើសជាតិមីយ៉ាន់ម៉ា កាលពីខែមេសាកន្លងទៅខាងលើបានថ្លែងឲ្យដឹងថា៖

៉ ខ្ញុំនិយាយតាមកាលពិត។ ខ្ញុំមានបទពិសោធន៍ដឹកនាំជាង២០ឆ្នាំមកហើយ ដូច្នេះខ្ញុំដឹងពីកម្រិតសមត្ថភាពកូនក្រុមខ្ញុំច្បាស់។ ពួកយើង (មីយ៉ាន់ម៉ា) ពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រជែងយកកៅអីទៅកាន់ FIFA World Cup ២០២២ នោះទេ។ តែខ្ញូំនឹងប្រើប្រាស់ការប្រកួតទាំងនេះ ដើម្បីរៀបចំមីយ៉ាន់ម៉ា ត្រៀមការប្រកួត AFF Suzuki Cup ឆ្នាំ២០២០ ខាងមុខ ដែលនេះគឺជាពានរង្វាន់កម្រិតតំបន់របស់ពួកយើង។ យ៉ាងណាក្នុងការប្រកួតទាំងនេះ (ជម្រុះ World Cup) ខ្ញុំនឹងព្យាយាមឲ្យបញ្ចប់ទៅលទ្ធផលល្អមួយតាមដែលពួកយើងអាចធ្វើទៅបាន។  ៉ 

ក្នុងរាត្រីនេះ មីយ៉ាន់ម៉ា នឹងត្រូវប្រកួតតាំងជាមួយម្ចាស់ផ្ទះ កាជីហ្សីស្ថាន ខណៈពួកគេគឺស្ថិតនៅក្នុងពូល F នៃវគ្គជម្រុះ FIFA World Cup Qatar 2022 និង AFC Asian Cup China 2023 រួមជាមួយ ជប៉ុន ម៉ុងហ្គោលី និងតាជីគីស្ថាន ផងដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628