បាល់ទាត់

ឡាវ U22 ទៅបោះជំរុំហ្វឹកហាត់នៅប្រទេសម្ចាស់ផ្ទះ World Cup 2022 ១សប្តាហ៍ ត្រៀមលេង SEA Games

សហព័ន្ធបាល់ទាត់ឡាវ បានបញ្ជូនឈុត U22 របស់ពួកគេដែលជាក្រុមត្រៀមលក្ខណៈចូលរួមព្រឹត្តិការណ៍ SEA Games នៅប្រទេសហ្វីលីពីន នាខែក្រោយនេះ ទៅបោះជំរុំហ្វឹកហាត់នៅប្រទេសកាតា រយៈពេលមួយសប្តាហ៍។

ប្រទេសម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២ កាតា ត្រូវបានជ្រើសរើសពីឡាវ U22 ជាទីកន្លែងហ្វឹកហាត់ ពោលដោយធ្វើដំណើរតាមយន្តហោះចេញទៅពីព្រឹកមិញនេះ ថ្ងៃទី១០ និងត្រឡប់មកវិញនាថ្ងៃទី១៨ ខាងមុខ។

បញ្ជាក់ផងថា ឡាវ U22 បច្ចុប្បន្នក៏ដូចជាឈុតធំជម្រើសជាតិឡាវ គឺស្ថិតនៅក្រោមការដឹកនាំរបស់លោក V. Sundramoorthy ជនជាតិសិង្ហបុរី ដែលជាអតីតគ្រូបង្គោលជម្រើសជាតិសិង្ហបុរី កាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ផងដែរ។

ព្រឹត្តិការណ៍ SEA Games នឹងរៀបចំឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលប្រទេសហ្វីលីពីន ជាម្ចាស់ផ្ទះ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628