កីឡាជាតិ

ឈ្នះកម្ពុជា ១៤-០ ហើយគ្រូអឺរ៉ង់ថា៖ ពួកយើងមិនទាន់បានសម្រេចអ្វីនៅឡើយទេ !

កាលពីម្សិលមិញនេះ ជម្រើសជាតិកម្ពុជា បានចាញ់ជាប្រវត្តិសាស្រ្តអាក្រក់បំផុត ក្រោមថ្វីជើងម្ចាស់ផ្ទះ ជម្រើសជាតិអឺរ៉ង់ ក្នុងលទ្ធផល១៤ទល់០។

ក្រោយបញ្ចប់ការប្រកួត ក្នុងសន្នីសិទកាសែតលោក Marc Wilmots គ្រូបង្គោលជម្រើសជាតិក្រុមឈរចំណាត់ថ្នាក់លេខរៀងទី១ នៃតំបន់អាស៊ីខាងលើបានថ្លែងថា៖

៉ ដូចដែលខ្ញុំបាននិយាយមកហើយ ពួកយើងនឹងលេងទម្រង់ប្រយុទ្ធទល់នឹងកម្ពុជា។ ពួកយើងកំពុងស្ថិតនៅក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី ដោយខ្ញុំបានផ្តល់ឳកាសឲ្យកីឡាករថ្មីបានបញ្ចូលខ្លួនទៅក្នុងក្រុមលើទីលាន។ ពួកយើងនឹងតែត្រូវផ្តោតអារម្មណ៍បន្តទៀត ព្រោះបន្ទាប់ពួកយើងមានការប្រកួតសំខាន់ទល់នឹងបារ៉ែន។ ពួកយើងត្រូវការ៣ពិន្ទុបន្ថែមទៀត។ ពួកយើងមិនទាន់បានសម្រេចអ្វីនៅឡើយទេ។  ៉ 

ថ្ងៃទី១៥ ខាងមុខនេះ អឺរ៉ង់ នឹងត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះបារ៉ែន ដែលជាប្រកួតបន្ទាប់របស់ពួកគេ ខណៈកម្ពុជាយើងនឹងមកបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ អឺរ៉ាក់ ផងដែរ។

បញ្ជាក់ផងថា ការចាញ់ក្នុងលទ្ធផល ១៤ទល់០ កាលពីរាត្រីម្សិលមិញនេះ គឺជាលទ្ធផលរបូតគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628