បាល់ទាត់

សមាជិកពាក់កណ្តាលនៃប្រទេសអាស៊ាន សហការគ្នាសុំសិទ្ធិធ្វើសហម្ចាស់ផ្ទះ World Cup ២០៣៤

ប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ ចំនួន៥ បានឯកភាពរួមគ្នានឹងដាក់ពាក្យដេញថ្លៃសុំសិទ្ធិធ្វើជាសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក FIFA World Cup នាឆ្នាំ២០៣៤។

ការសម្រេចខាងលើនេះបានចេញជាផ្លែផ្កាពិតប្រាកដ ក្រោយពីមានការប្រជុំគណៈរដ្ឋមន្ត្រីកីឡាអាស៊ីអាគ្នេយ៍ ដែលធ្វើឡងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាពេលថ្មីៗ នេះ។ តាមការយល់ព្រម ប្រទេសទាំង៥ដែលនឹងរួមដៃគ្នាសុំសិទ្ធិរួមមាន ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ដូច្នេះមានន័យថា ប្រទេស៥ផ្សេងទៀតពុំបានចូឡរួមនោះទេរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងព្រុយណេ។

គួរបញ្ជាក់ផងថា បេក្ខភាពដែលកំពុងដាក់ពាក្យប្រជែងសុំសិទ្ធិធ្វើម្ចាស់ផ្ទះ FIFA World Cup នាឆ្នាំ២០៣៤ នៅមានបេក្ខភាពដទៃទៀតដូចជា ចិន, ជប៉ុន, កូរ៉េខាងជើង ចាប់ដៃគូ កូរ៉េខាងត្បូង និងអូស្រ្តាលី ចាប់ដៃគូជាមួយ ញូ៉ហ្សេឡែន និងប៉ាពួហ្គីណេថ្មី ខណៈបេក្ខភាពមកពីតំបន់អាហ្វ្រិករួមមាន អេហ្ស៊ីប, នីហ្សេរីយ៉ា និងហ្សឹមប៉ាវេ រួមផង៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628