បាល់ទាត់

មកស្គាល់កីឡាករសញ្ជាតិតំបន់អាស៊ីអាគ្នេយ៍ មានតម្លៃខ្លួនផ្ទេរថ្លៃបំផុតទាំង១០រូប

បច្ចុប្បន្នវិស័យកីឡាបាល់ទាត់នៅតំបន់អាស៊ីអាគ្នេយ៍យើង កំពុងមានសន្ទុះនៃការអភិវឌ្ឍយ៉ាងគួរឲ្យកត់សម្គាល់ ខណៈតម្លៃខ្លួនទីផ្សារនៃកីឡាករ បើប្រៀបធៀបជាទឹកប្រាក់ប្រចាំតំបន់នេះគឺគួរឲ្យចាប់អារម្មណ៍ផងដែរ។

កាលពីពេលថ្មីៗ កន្លងទៅនេះវែបសាយវាយតម្លៃតម្លៃខ្លួនកីឡាករដ៏ល្បីប្រចាំចក្រភពអង់គ្លេស Transfermarkt បានបង្ហាញឈ្មោះកីឡាករដែលមានសញ្ជាតិអាស៊ីអាគ្នេយ៍១០រូប ដែលមានតម្លៃខ្លួនថ្លៃបំផុតរួមមាន៖

==> ឈ្មោះ – សញ្ជាតិ – ក្លឹបបច្ចុប្បន្ន (ប្រទេសនៃក្លឹប) -តួនាទី – តម្លៃខ្លួនគិតជាដុល្លារសហរដ្ឋអាមេរិក

១០. Stefano Lilipaly – ឥណ្ឌូនេស៊ី – Bali United (ឥណ្ឌូនេស៊ី) – ប្រយុទ្ធស្លាប – $512 000

៩. Javier Patino – ហ្វីលីពីន – Ratchburi FC (ថៃ) – ប្រយុទ្ធ – $569 000

៧. Kawin Thamsatchanan – ថៃ – Heverlee Leuven (ហូឡង់) – អ្នកចាំទី – $626 000

៧​. Daisuke Sato – ហ្វីលីពីន – Muangthong United (ថៃ) – ខ្សែការពារ – $626 000

៦. Thitipan Puangchan – ថៃ – Oita Trinita (ជប៉ុន) – ខ្សែបម្រើ – $680 000

៤. Theerathon Bunmathan – ថៃ – Yokohama (ជប៉ុន) – ខ្សែការពារ – $910 000

៤. Natxo Insa – ម៉ាឡេស៊ី – Johor Darul Ta’zim (ម៉ាឡេស៊ី) – ខ្សែបម្រើ – $910 000

៣. Teerasil Dangda – ថៃ – Muangthong United (ថៃ) – ខ្សែប្រយុទ្ធ – $1 024 600

២. Chanathip Songkrasin – ថៃ – Consadole Sapporo (ជប៉ុន) – បម្រើប្រយុទ្ធ – $2 504 000

១. Neil Etheridge – ហ្វីលីពីន – Cardiff City (អង់គ្លេស) – អ្នកចាំទី – $9 100 000

 

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628