បាល់ទាត់

Liverpool ដាក់គោលដៅនាំយក Jadon Sancho មកកាន់ Anfield នៅខែមករាខាងមុខ

ក្លឹបហង្សក្រហម Liverpool កំពុងកំណត់គោលដៅនាំយកកីឡាករ Jadon Sancho របស់ក្លឹប Borrusia Dormund មកកាន់កីឡដ្នាន Anfield នារដូវកាលដោះដូរកីឡាករនាពេលខាងមុខនេះ។

យោងតាមសារព័ត៍មានផ្លូវការ The Athletic បានឲ្យដឹងថា អ្នកចាត់ការទូទៅលោក Jurgen Klopp ពិតជាពេញចិត្តនូវទម្រង់លេងរបស់រូបគេខ្លាំងណាស់ ប៉ុន្តែលោកដឹងថាការចុះហត្ថលេខានាំយកកីឡាករជម្រើសជាតិអង់គ្លេសរូបនេះមិនមែនជារឿងងាយស្រួលឡើយ។

ចំណែកឯក្លឹបនៅលីគកំពូលអាល្លឺម៉ង់ឯណោះវិញ ក៏គ្មានបំណងលក់រូបគេដែរ ខណៈដែល Borrusia Dortmund ធ្វើការលើកឡើងដោយមិនលាក់បាំងថាពួកគេធ្លាប់ត្រូវបានក្លឹបបិសាចក្រហម Manchester United ព្យាយាមសាកសួរអំពីបញ្ហាជុំវិញការដោះដូរកីឡាកររូបនេះ តែត្រូវបានក្លឹបច្រានចោលទាំងស្រុង។

លោក Jorg Heinrich គ្រូបង្វឹករបស់ Dortmund ជឿជាក់ថា Sancho មានគ្រប់លក្ខណៈទាំងអស់ដែលអាចអោយរូបគេក្លាយជាកីឡាករដ៏សំខាន់សម្រាប់ក្រុមអាល្លឺម៉ង់ហើយនៅតែជាសមាសធាតុដ៏សំខាន់នៅក្នុងក្រុមរបស់គាត់នាពេលបច្ចុប្បន្ន។

លោកមានប្រសាសន៍បន្ថែមថា៖
<< Jadon អាចក្លាយជាកីឡាករឆ្នើមម្នាក់នៅក្នុងតំបន់អឺរ៉ុប គាត់គួរតែដឹងថា Dortmund គឺជាកន្លែងដ៏ល្អបំផុតសម្រាប់កីឡាករវ័យក្មេងក្នុងការលេង ឲ្យបានខ្ជាប់ខ្ជួននិងអភិវឌ្ឍខ្លួនក្នុងកម្រិតខ្ពស់បំផុត វាមិនងាយស្រួលទេក្នុងការរក្សារូបគាត់ ប៉ុន្តែខ្ញុំសង្ឃឹមថាគាត់នឹងនៅជាមួយយើងមួយ រឺក៏ពីររដូវទៀត។
ហើយយើងទាំងអស់គ្នាក៏ដឹងផងដែរថាក្លិបធំ ៗ ដែលមានប្រាក់ជាច្រើនកំពុងចង់បានរូបគេ >>

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628