បាល់ទាត់

Messi ឈ្នះ Golden Boots លើកទី៦ក្នុង​អាជីព ក្រោយស៊ុតបាន៣៦គ្រាប់នៅរដូវកាលមុន

កាលពីយប់មិញ! Lionel Messi បានឈ្នះពានស្បែកជើងមាស (EURO Golden Shoe) លើកទី៦ហើយបន្ទាប់ពីរូបគេលេងបាន៣៤ប្រកួត និងស៊ុតបញ្ចូលទីបាន៣៦គ្រាប់គ្រប់កម្មវិធីផ្លូវការ លើសកីឡាករណាៗទាំងអស់ក្នុងលីគទាំង៥នៅតំបន់អឺរ៉ុប។

ម្ចាស់ពានរង្វាន់ FIFA Ballon d’or 5សម័យកាលខាងលើដូចជាកាក់កបសម្បើមណាស់ក្នុងរដូកាល២០១៨-២០១៩។ គាត់បានជួយអោយក្លឹបឈ្នះពានលីគកំពូល La Liga កាលពីរដូវកាលមុន  កីឡាករឆ្នើមប្រចាំឆ្នាំក្នុងទ្វីបអឺរ៉ុប (UEFA Club Forward of the Year) កីឡាករល្អបំផុតក្នុង​លីគកំពូលអេស្ប៉ាញ (La Liga Best Player of the Year) ពានរង្វាន់កីឡាករឆ្នើមដែលបោះដោយអ្នកការសែតអេស្ប៉ាញ (Pichichi Award) ពានរង្វាន់កីឡាករបាល់ទាត់ផ្នែកបុរសល្អបំផុត (The Best FIFA Men’s Player​ of the Year)។

ហើយពេលនេះលោកត្រូវពង្រីកទំហំទូររបស់ខ្លួនបន្ថែមទៀតដើម្បីតាំងពានថ្មីរបស់ខ្លួនគឺ ពានរង្វាន់ស្បែកជើងមាសប្រចាំតំបន់អឺរ៉ុប (UERO Golden Shoe of the Year) នេះឯង។ សូមបញ្ជាក់ថានេះជាពានទីលើកទី៦របស់ Messiហើយ ជាពិសេសទៅទៀតនោះគឺលោកបានឈ្នះវា៣ឆ្នាំជាប់ៗគ្នាតែម្តងគិតចាប់ពីឆ្នាំ២០១៧មក ។

 

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628