កីឡាជាតិ

កម្ពុជា ណាត់មិត្តភាពទល់ ម៉ុងហ្គោលី ជាប្រកួតចុងក្រោយនៅពហុកីឡដ្ឋានជាតិ ប្រចាំឆ្នាំនេះ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការនៃការរៀបចំប្រកួតមិត្តភាពនាខែក្រោយនេះតទល់នឹងជម្រើសជាតិម៉ុងហ្គោលី ដែលនឹងរៀបចំឡើងនៅលើពហុកីឡដ្ឋានជាតិអូឡាំពិក។

កម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ជាលើកចុងក្រោយក្នុងឆ្នាំ២០១៩ នេះដើម្បីទទួលស្វាគមន៍ក្រុមជម្រើសជាតិមកពីតំបន់អាស៊ីខាងកើតខាងលើ ក្នុងការប្រកួតមិត្តភាពនាថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខ មុនហោះហើរទៅកាន់ទីក្រុងហុងកុង ក្នុងការប្រកួតជើងទី២ នៃវគ្គជម្រុះទៅកាន់ FIFA World Cup ២០២២ នាថ្ងៃទី១៩ ខែដដែល។

ជារួម ម៉ុងហ្គោលី ធ្វើដំណើរមកដល់ប្រទេសកម្ពុជាយើងរួចហើយនឹងត្រូបន្តដំណើរទៅជួបមីយ៉ាន់ម៉ា ក្នុងជើងទី២ ដូចគ្នា។ ម៉ុងហ្គោលី ស្ថិតនៅក្នុងពូល F នៃដំណើរជម្រុះទៅកាន់ FIFA World Cup ២០២២ រួមជាមួយ មីយ៉ាន់ម៉ា ជប៉ុន កៀស្ថីស្ថាន និងតាជីគីស្ថាន។

បើសង្កេតមើលចំណាត់ថ្នាក់លេខរៀងប្រចាំ FIFA វិញ ក្នុងការបញ្ចេញលទ្ធផលចុងក្រោយ ម៉ុងហ្គោលី ស្ថិតនៅលេខរៀងទី១៨៣ ជុំវិញពិភពលោក៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628