កីឡាជាតិ

ក្រុមកីឡាករទន្សោងអេហ្វស៊ី ប្តេជ្ញាយកជ័យជម្នះប្រកួតបើកឆាក Soccer League ស្អែកនេះ

សមាជិកកីឡាករនៃក្លឹប ទន្សោង អេហ្វស៊ី បានបង្ហាញជំនឿចិត្តរៀងៗ ខ្លួនដោយប្តេជ្ញាខិតខំស្វែងរកជ័យជម្នះនាប្រកួតដំបូងបើកឆាកនៃពានរង្វាន់ Soccer League​ ឆ្នាំ២០១៩ ក្នុងពូលរបស់ពួកគេ នាថ្ងៃស្អែកនេះតទល់ក្រុមមានបទពិសោធន៍ សហភាពសហព័ន្ធយុវជន ខេត្តកណ្តាល ។

ពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព Soccer League រដូវកាល២០១៩ បានចាប់ផ្តើមដំណើរការប្រកួតស្វែងរកជើងឯកហើយ ខណៈក្លឹបបាល់ទាត់ ទន្សោង អេហ្វស៊ី ស្ថិតនៅក្នុងពូល B ក៏ប្រកួតនាថ្ងៃស្អែកនេះតែម្តង។

មុនឈានដល់ការប្រកួតស្អែកព្រឹកនេះ ប្រធានក្រុមក្លឹបបាល់ទាត់ដែលមានគ្រូបង្វឹកជាកីឡាករអាជីព ឈិន ឈឿន ពោលគឺកីឡាករ ឡេង ហៀង បានថ្លែងប្រាប់ខាងសរព័ត៌មាន វេហា ពីការប្តេជ្ញាចិត្តរបស់ខ្លួនដូចតទៅ៖

៉ សម្រាប់ការប្រកួតនៅថ្ងៃស្អែកជាមួយនឹងក្រុមមួយដែលមានកម្រិតខ្ពស់ វាជាឳកាសក្នុងការបង្ហាញសមត្ថភាពរបស់ពួកយើង ហើយក្នុងនាមខ្ញុំជាសមាជិកម្នាក់ក្នុងក្រុម ខ្ញុំសង្ឃឹមថាក្រុមនឹងលេងឲ្យបានល្អ ព្រមទាំងសហការគ្នាលេងជាក្រុមឲ្យបានល្អតាមដែលអាចធ្វើទៅបាន។ ក្នុងការប្រកួតស្អែកនេះពួកយើងប្តេជ្ញា នឹងយក៣ពិន្ទុឲ្យបានក្នុងការប្រកួតដំបូងនេះ។  ៉ 

បន្ថែមពីនេះ កីឡាករមួយរូបទៀតឈ្មោះ ញ៉ាន សុបញ្ញា ដែលជាកីឡាករធ្វើដំណើរមកពីខេត្តកំពង់ចាម ក៏បានប្រាប់ឲ្យដឹងដែលថា៖

៉ ថ្ងៃស្អែកនេះជាការប្រកួតដ៏សំខាន់ក្នុងពានរង្វាន់រង្វាន់ Soccer League របស់ពួកយើង ចំពោះខ្ញុំនឹងខិតខំព្យាយាមលេងឲ្យអស់ពីលទ្ធភាពដើម្បីយក៣ពិន្ទុឲ្យបានក្នុងប្រកួតដំបូងនេះ។   ៉

ដោយឡែកខ្សែការពារ ឈុំ រ័ត្នផានិត របស់ក្លឹបទន្សោង អេហ្វស៊ី ដូចគ្នាក៏បានបញ្ជេញមតីផងថា៖

៉ សម្រាប់ខ្ញុំជាខ្សែការពាររបស់ក្លឹប ខ្ញុំនឹងខិតខំប្រឹងលេងឲ្យបានល្អ ហើយនឹងព្យាយាមសហការជាមួយមិត្តរួមក្រុមឲ្យបានល្អ ដើម្បីដណ្តើមយក៣ពិន្ទុ សម្រាប់ប្រកួតស្អែក។  ៉ 

 

គួរបញ្ចាក់ថា ទន្សោង អេហ្វស៊ី ដែលស្ថិតនៅក្នុងពូល B នឹងត្រូវតតាំងជាមួយក្រុម សសយក ខេត្តកណ្តាល នាថ្ងៃទី០៣ ខែវិច្ឆិកា ស្អែកនេះ ដែលជាប្រកួតទី១ ក្នុងពូល ដែលរៀបចំឡើងនៅកីឡដ្ឋាន KMH វេលាម៉ោង ៩ៈ៣០នាទីព្រឹក ស្របពេលការប្រកួតក៏មានផ្សាយផ្ទាល់លើគេហទំព័រ VEHA Media ជារួមផង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628