ប្រដាល់

Tyson Fury ឈ្នះការប្រកួត ខណៈ Cain Valasquez បរាជ័យយ៉ាងអាម៉ាស់នៅក្នុង Crown Jewel

កីឡាករប្រដាល់សកលលំដាប់ពិភពលោកបានយកឈ្នះការប្រកួតហើយ ខណៈកីឡាករលំដាប់ថ្នាក់ពិភពលោក UFC បែជាទទួលរងបរាជ័យយ៉ាងអាម៉ាសមែនទែននៅក្នុងកម្មវិធីពិសេសរបស់ WWE គឺ Crown Jewel។

កាលពីថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៩ កន្លងទៅ បណ្តាអ្នកទស្សនានៅក្នុងកម្មវិធី Crown Jewel ផ្ទាល់​ ក៏ដូចជានៅតាមកញ្ចក់ទូរទស្សន៍ពិតជាមានភាពភ្ញាក់ផ្អើល និងរំភើបក្រោយបានឃើញកីឡាករឆ្នើមរបស់ពួកគេចូលរួមប្រកួត។ ក្រឡេកទៅមើលការប្រកួតវិញ យើងឃើញថាកីឡាករ Cain Valasquez អ្នកប្រដាល់ UFC លំដាប់ថ្នាក់ពិភពលោកបានចាញ់កីឡាករ Brock Lesnar ត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ដែលរូបគេសុំចុះចាញ់ដោយការកាច់ដៃ ហើយកំឡុងពេលនោះ Cain ក៏បានស៊ីប៉ុន្មានកៅអីដែក និងស្នៀតបញ្ចប់របស់​ Lesnar ផងដែរ។

ងាកមកមើលការប្រកួតរវាងកីឡាករ Tyson Fury និង Braun Strowman ឯណោះវិញ។ មួយគូរនេះពិតជាមានភាពទាក់ទាញមែនទែន ដោយសារម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកប្រដាល់សកលរូបនេះសម្តែងបានយ៉ាងល្អ ទាំងការបោកចំបាប់ ការកាច់ឃ្លេរ និងការបង្ហាញពីចង្វាក់នៃការវាយបែបប្រដាល់ទៅលើដៃគូរប្រកួតរបស់ខ្លួន។ ចំណែក Braun វិញក៏មិនបណ្ដោយឲ្យដៃគូខ្លួនឈ្នះដោយងាយដែរ រូបគេបានវាយសន្ធាប់យ៉ាងខ្លាំងមុននឹងរូបគេចាញ់ការប្រកួតនោះ ធ្វើឲ្យដៃគូររបស់ខ្លួនឈ្នះមែន តែឈ្នះដោយទ្រោមខ្លួន។

គួរបញ្ជាក់ថាការប្រកួតនេះបានធ្វើឡើងនៅប្រទេស​ Saudi Arabia ហើយការប្រកួតនោះផងដែរ បានបង្កើតទំព័រប្រវត្តិសាស្ត្រថ្មីដោយអនុញ្ញាតិឲ្យកីឡាការីផ្នែកកីឡាកាសនេះចូលរួមប្រកួតជាលើកដំបូងបង្អស់ ដោយស្លៀកពាក់ឯកសណ្ឋានឃ្លុំបិទជិតមិនបញ្ចេញសាច់ដូចការប្រកួតនៅសង្វៀនធម្មតានោះទេ ពីព្រោះថាប្រទេសនោះមានប្រពៃណីមិនឲ្យនារីស្លៀកពាក់ស៊ិចស៊ីឡើយ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628