បាល់ទាត់

ផ្លូវការ៖ លោក Park Hang Seo យល់ព្រមបន្តកិច្ចសន្យាថ្មីរយៈពេលវែង ជាគ្រូជម្រើសជាតិវៀតណាម

ក្រោយទន្ទឹងរងចាំជាយូរ ទីបំផុតលោក Park Hang Seo បានប្រកាសសម្រេចចិត្តថានឹងបន្តកិច្ចសន្យាថ្មីរយៈពេលវែងជាមួយសហព័ន្ធបាល់ទាត់វៀតណាម ក្នុងនាមជាគ្រូបង្គោលជម្រើសជាតិឈុតធំ និងឈុត U23 បន្តទៀត។

បុរសសញ្ជាតិកូរ៉េខាងត្បូងវ័យ៦០ឆ្នាំ ដែលត្រូវអ្នកស្នេហាវិស័យកីឡាបាល់ទាត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ទទួលស្គាល់ពីសមត្ថភាពដឹកនាំរបស់គាត់ ជាពិសេសក្រោយពីជួយឲ្យ វៀតណាម គ្រងជើងឯក AFF Suzuki Cup ឆ្នាំ២០១៨ កន្លងទៅ ព្រមទាំងសមិទ្ធផលផ្សេងៗទៀត ក្នុងលទ្ធផលល្អជាមួយក្រុមឈុត U23 ជាដើមកន្លងមក។

បើតាមការផ្តល់ដំណឹងពីមន្ត្រីសហព័ន្ធបាល់ទាត់វៀតណាម (VFF) នឹងធ្វើសន្និសីទចុះកិច្ចសន្យាថ្មីជាមួយលោក Park Hang Seo ជាផ្លូវការនាថ្ងៃទី០៧ ខែវិច្ឆិកា ខានស្អែកនេះ នៅទីក្រុងហាណូយ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628