កីឡាជាតិ

ក្រុមជម្រើសជាតិម៉ុងហ្គោលី នឹងធ្វើដំណើរមកដល់កម្ពុជាយើង នារសៀលនេះ

ក្រុមជម្រើសជាតិម៉ុងហ្គោលី នឹងធ្វើដំណើរតាមជើងហោះហើរមកដល់ប្រទេសកម្ពុជាយើង នារសៀលនេះ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតមិត្តភាពអន្តរជាតិ នាពេលខាងមុខនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

តាមកាលវិភាគជើងហោះហើរ ជម្រើសជាតិម៉ុងហ្គោលី នឹងធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង៥ៈ៤៥នាទីរសៀល តាមជើងហោះហើរពីទីក្រុងហុងកុង។ ការធ្វើដំណើរមកមុនមួយសប្តាហ៍ ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិតទល់នឹង ក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះ។

ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយម្ចាស់ផ្ទះកម្ពុជាយើងរួចរាល់ នាថ្ងៃបន្ទាប់ទី១៥ ជម្រើសជាតិម៉ុងហ្គោលី នឹងធ្វើដំណើរបន្តទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីទៅប្រកួតផ្លូវការក្នុងដំណើរឆ្ពោះទៅកាន់ FIFA World Cup 2022 និង AFC Asian Cup 2023 ទន្ទឹមនឹង ក្រុមជម្រើសជាតិកម្ពុជា ក៏ចេញដំណើរទៅកាន់ទីក្រុងហុងកុង លេងផ្លូវការដូចគ្នា៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628