បាល់ទាត់

SEA Games 2019: U22កម្ពុជា​សំពងU22ទីម័រខាងកើត៥គ្រាប់ឡើង​ទក់​សាច់

ក្រុមជម្រើស​ជាតិកម្ពុជា​វ័យ​ក្រោម​២២ឆ្នាំបាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ទីម័រខាងកើត​ក្នុង​លទ្ធផល​៥ទល់​០ក្នុង​ការ​ប្រកួតទី​២​ពូល A លើ​វិញ្ញាសាបាល់​ទាត់​បុរស​វ័យក្រោម​២២ឆ្នាំ។

Image may contain: 2 people, people smiling, text

ក្រុម​កម្ពុជានាំ​មុខ​មុន​មួយ​គ្រាប់​នៅ​ដើម​វគ្គ​ទី​១​ដោយ​កីឡាករ ស៊ិន កក្កដានៅ​នាទី​ទី៧​ដោយ​បាល់​ហ្វ្រីឃីគ។​មួយ​គ្រាប់​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​វគ្គ​ទី​មួយ​តែ​ម្ដង។ ចូល​វគ្គ​ទី​២ កម្ពុជា​មានឱកាស​បន្ថែម​៤​គ្រាប់​ទៀត​ដោយ​កីឡាករ រ៉ឹង ប៊ុនហៀង២​គ្រាប់​នៅ​នាទី​ ៧០ និង​នាទី​៩០​+២  សៀង​ ចន្ធា​នាទី​៧៨ និង​កែវ​ សុខផេង​នៅ​នាទី​៨៥។

លទ្ធផលនេះបាន​ធ្វើ​ឲ្យ​កម្ពុជា​ឈរ​កំពូល​តារាង​ពូល​ A បណ្ដោះអាសន្ន​មាន​៤ពិន្ទុចំណេញគ្រាប់បាល់​៥​គ្រាប់ ខណៈ​ប្រកួត​ក្រោយ​ត្រូវ​ជួប​មីយ៉ាន់ម៉ាវ័យ​ក្រោម​២២ឆ្នាំ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628