បាល់ទាត់

Felix និយាយ​ដូចម្ដេច​ខ្លះ​ក្រោយ​នាំ​U22កម្ពុជា​ឈរ​កំពូល​តារាងបណ្ដោះ​អាសន្ន?

វា​អាច​ជា​លទ្ធផល​មួយ​ដែល​មិន​រំពឹង​ទុក​ថា​អាច​ស៊ុត​បញ្ចូល​ទី​នដល់​ទៅ​៥​គ្រាប់​ហើយ​រក្សា​បាន​ Clean-sheet ខណៈ​ជ័យជម្នះ​លើក្រុម​ជម្រើស​ជាតិ U22ទីម័រខាងកើត​យប់​មិញធ្វើ​ឲ្យ​កម្ពុជ​ឈរកំពូល​តារាង​ពូល A​លើ​វិញ្ញាសាបាល់​ទាត់​បុរស​វ័យ​ក្រោម​២២ឆ្នាំ។

ក្រោយ​ជ័យជម្នះ​យប់​មិញ​ក្រុម​ជម្រើស​ជាតិ​ទទួល​បាន​ការ​សរសើរ​ពី​គ្រប់​មជ្ឈដ្ឋាន​អំពី​ទម្រង់​លេង​ក៏​ដូច​ជា​ការ​រើស​កីឡាករ​ដាក់​ក្នុង​ឈុត​ដំបូង​ ប៉ុន្តែលោក Felix Dalmas វិញ​បាន​និយាយ​ថា​ជ័យជម្នះ​នេះបាន​មក​ពី​ការ​ប្រែងប្រែង​របស់​កីឡាករ​ពិសេស ការ​សម្រេច​ចិត្ត​របស់ Honda មួយចំនួនតាម​រយៈ​អនឡាញផង​ដែរ។

«សម្រាប់ការប្រកួតនេះ ខ្ញុំរីករាយចំពោះកីឡាករទាំងអស់។ ខ្ញុំគិតថាយើងធ្វើបានល្អលើចំណុចមួយចំនួន និងនៅខ្វះខាតលើកចំណុចមួយចំនួនទៀត។ ខ្ញុំតែងតែពិនិត្យមើលមុខងារក្រុម ក៏ដូចជាភាពរីកចម្រើនរបស់កីឡាករនីមួយៗជាជាងចំនួនគ្រាប់បាល់ ឬលទ្ធផលតែមួយមុខ។»

“​យើង​បាន​ពិភាក្សាគ្នាមុន​ការ​ប្រកួត​ជាមួយ Keisuke Honda។​យើងបាន​ធ្វើ​ការ​ជាមួយគ្នាអស់​រយៈ​ពេល​៣ឆ្នាំ​ហើយ។​ពេល​នេះហុងដាកំពុង​តែ​រវល់​លេង​នៅ​ប្រទេសហូឡង់​មែន​ពិត តែគាត់​នៅ​តែ​សហការផ្ដល់​គំនិត​និង​ធ្វើ​ការ​ជាមួយ​ពួក​យើងក្នុង​ក្រុមជម្រើស​ជាតិ​ឈុត​ធំ​និង​ U22″។

និយាយ​ពី​ប្រកួតបន្ទាប់!​ក្រុមជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ជួប​ក្រុម U22មីយ៉ាន់ម៉ា​នៅ​ថ្ងៃទី០២ខែ​ធ្នូឆ្នាំ​២០១៩​វេលា​ម៉ោង​៧​និង​០០​នាទី​យប់។​ក្រុម​មីយ៉ាន់ម៉ា​ក៏​មាន​៤​ពិន្ទុ​ដូច​កម្ពុជា​យើង​ដែរ​ប៉ុន្តែ​ពួក​គេ​មាន​ផល​សង​គ្រាប់​បាល់​តិច​ជាង​យើង៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628