បាល់ទាត់

FIFA Ranking: ជម្រើស​ជាតិ​កម្ពុជាធ្លាក់ចំណាត់​ថ្នាក់មក​លេខ​១៧៣​ក្នុង​ខែវិច្ឆិកា ខណៈវៀតណាមឡើង​ដល់​លេខ​៩៤

តាម​រយៈ​ការ​បន្ទាន់សម័យកាលរបស់​សហព័ន្ធកីឡាបាល់​ទាត់​ពិភពលោក​ទៅ​លើ​ចំណាត់​ថ្នាក់​ក្រុមបាល់ទាត់​ជម្រើស​ជាតិក្នុង​ពិភពលោក ក្រុម​គោព្រៃកម្ពុជា​ធ្លាក់ចំណាត់​ថ្នាក់​មួយ​កាំ​ពោល​គឺ​ពី​លេខ​១៧២​ មក​លេខ​១៧៣​ក្នុង​ខែវិច្ឆិកា​នេះ​ដោយ​មាន​ពិន្ទុ៩៦៤ក្នុង​ដៃ។

ចំណាត់​ថ្នាក់​១៧៣​នេះ​មាន​ន័យថា​កម្ពុជាមាន​ពិន្ទុនិង​ចំណាត់​ថ្នាក់​ស្មើ​ឥណ្ឌូណេស៊ី(១៧៣ដូចគ្នានិងពិន្ទុដូច​គ្នា) ឡាវ (១៨៨) ព្រុយណេ(១៩១)​និង​ទីម័រខាងកើត(១៩៦)។​ចំណែក​ក្រុម​នៅ​អាស៊ាន​សទៃ​ទៀត​គឺ​វៀតណាមឡើង​បី​កាំ(៩៥) ថៃធ្លាក់បួនកាំ(១១៣)​ហ្វីលីពីនឡើង​២​កាំ(១២៤) មីយ៉ាន់ម៉ា​ឡើង​១១ចំណាត់​ថ្នាក់មក​លេខ១៣៦ ម៉ាឡេស៊ី​ឡើង​៤ចំណាក់​ថ្នាក់​មក​លេខ១៥៤ និង​សិង្ហបុរី​(១៥៧)។

ក្រុម​ខ្លាំងក្នុងលំដាប់​អាស៊ី​គឺ​ជប៉ុនរក្សា​ចំណាត់ថ្នាក់​ទី​១​នៅ​អាស៊ី​និង​លេខ​២៨​នៅ​ពិភពលោក ខណៈ​អ៊ីរ៉ង់​ធ្លាក់​មក​លេខ​២​នៅ​អាស៊ីនិង​លេខ​៣៣ពិភពលោក។ក្រុមបន្ត​ទៀត​គឺ កូរ៉េខាងត្បូង អូស្រ្តាលី កាតា អ៊ីរ៉ាក់ អារ៉ាប់រួម  ចិន និង​ស៊ីរី។ ចំណែក​ក្រុមលំដាប់​ពិភពលោកគ្មាន​ការ​ប្រែប្រួល​ច្រើន​នោះ​ទេ​គ្រាន់​តែ​ក្រូអាតឡើង​មក​លេខ​៦​ពិភពលោក​ជំនួសព័រទុយហ្គាល់​ដែល​ធ្លាក់​មក​លេខ​៧​ប៉ុណ្ណោះ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628