កីឡាផ្សេងទៀត

គណៈកម្មការរៀបចំ SEA Games សម្រេចឲ្យទស្សនិកជនចូលទស្សនាដោយសេរីចំពោះកីឡា៣ប្រភេទ

ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣០ បានកំពុងរៀបចំឡើងនៅក្នុងប្រទេសហ្វីលីពីន សម្រាប់ឆ្នាំ២០១៩ នេះ ទន្ទឹមនឹងដំណើរការនៃព្រឹត្តិការណ៍មួយនេះ ក៏មានការរិះគន់ជាច្រើនករណីទៅលើគណៈកម្មការរៀបចំរបស់ម្ចាស់ផ្ទះផងដែរ។

ក្រោយពីមានការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ពេលនេះលោក Alan Peter Cayetano  ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ SEA Games របស់ហ្វីលីពីន សម្រេចចំពោះកីឡា៣ប្រភេទ នឹងបើកឲ្យអ្នកទស្សនាចូលមើលផ្ទាល់លើទីលានដោយពុំមានគិតថ្លៃសំបុត្រនោះទេ។

ហើយចំពោះកីឡាទាំង៣ប្រភេទនោះរួមមាន បាល់ទាត់ បាល់បោះ និងបាល់ទះ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628