កីឡាផ្សេងទៀត

ស៊ីហ្គេមៈ ឥណ្ឌូនេស៊ី រកបានមេដាយមាសមុនគេ លើវិញ្ញាសារមួយប្រភេទហើយ !

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ពេលនេះកំពុងដំណើរការជាបណ្តើរ ខណៈកម្មវិធីបើកនឹងរៀបចំនាថ្ងៃស្អែកទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។ យ៉ាងណា! ចំពោះវិញ្ញាសារមួយចំនួន បានចាប់ផ្តើមដំណើរការមុនស្រាប់ទៅហើយ ទន្ទឹមនឹងនេះវិញ្ញាសារមួយប្រភេទពោលគឺ កីឡាវាយបាល់ក្នុងអាងទឹក (Water Polo Sport) បានរកឃើញក្រុមដណ្តើមបានមេដាយមាសរួចហើយ។

ប្រភេទវិញ្ញាសារកីឡាវាយបាល់ក្នុងអាងទឹក បានរកឃើញជើងឯក ដោយបានទៅលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ខណៈនេះគឺមេដាយមាសទី១ ក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០១៩ នេះត្រូវបានរកឃើញម្ចាស់។ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានយកឈ្នះទៅលើក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងលទ្ធផលជាផ្លូវការ ១៤ទល់៧ ។ តែនេះគឺជាលទ្ធផលទុកជាមុន ខណៈឯមេដាយមាស នឹងរៀបចំប្រគល់ឲ្យ នាពេលក្រោយកម្មវិធីបើកបានបញ្ចប់រួចរាល់សិន៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628