បាល់ទាត់

​ក្លិប​ជប៉ុនហូហែរដាក់​សំណើចង់​បាន Teerasil Dangda ទៅ​លេង​នៅ J.LEAGUE

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ថៃ​និង​ក្លិប Muangthong United កីឡាករ Teerasil Dangda អាច​នឹង​ត្រឡប់​ទៅ​លេង​នៅ​លីគ​កំពូល​ជប៉ុន(J. League)​ឡើង​វិញ ក្នុង​រដូវ​កាល​២០២០​ខាង​មុខ​នេះ​បើតាម​កាសែត​ក្នុង​ស្រុក​ថៃ Siamsport ចុះ​ផ្សាយ។

អត្ថបទនៃ​កាសែតខាងលើ​បាន​បញ្ជាក់​ថាក្លិប​មិន​បង្ហាញឈ្មោះ​មួយ​របស់​ជប៉ុន ដែល​មិន​មែន​ជា​ក្លិប​អន់ៗ​ដាក​សំណើមក​កាន់ខ្សែ​ប្រយុទ្ធម្នាក់​នេះ។ ហើយ​ MTUD ក៏​បាន​ទុក​ពេល​ឲ្យ​ Dangda ធ្វើ​ការ​សម្រេច​ចិត្ត​ថា​តើ​គាត់​គួរ​តែ​ចំណាយ​ពេល​លើកទី​២​នៅ​ក្នុង​ប្រទេស​ជប៉ុនឬ​ក៏​យ៉ាង​ម៉េច។​មន្ត្រី​របស់​ក្លិប​ Muangthong ម្នាក់​ក៏​បាន​ទម្លាយ​ថា ពួក​គេ​ក៏ទទួល​បាន​សំណើមួយចំនួន​ពី​ជប៉ុនដែល​ចង់​បាន Teerasil កាល​ពី​រដូវ​កាល​ដែរ ប៉ុន្តែ​បដិសេធ​មិន​ព្រម​ផ្ទេរទៅ។

 

 

Teerasil Dangda ធ្លាប់​ចំណាយ​ពេល​ខ្ចី​ជើង​រយៈ​ពេល​វែង​ជាមួយក្លិបលេង​ក្នុង​លីគ​កំពូល​ជប៉ុន J.League  Sanfrecce Hiroshima កាល​ពី​ឆ្នាំ​២០១៨។​គាត់​បង្ហាញខ្លួន​បាន៣២​ប្រកួត​និង​រក​បាន​៦​គ្រាប់​ផង​ដែរ។ ទោះ​បី​ជា​មិន​សូវ​បាន​លេង​ច្រើន​ក្នុង​រដូវ​កាល​មុន​ដោយ​សារ​បួស, Teerasil នៅ​តែជា​ជម្រើសប្រយុទ្ធដំបូងរបស់​គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​លោក Akira Nishino ដែល​មក​ដឹកនាំ​ក្រុមជម្រើស​ជាតិ​ថៃ​កាល​ពី​ថ្មី​ៗ​នេះ។

ពេល​នេះ​ការសម្រេច​ចិត្ត​ទៅ​ឬ​អត់​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​កីឡាករ​ផ្ទាល់ ​ខណៈ​ដែល​ J. League រដូវ​កាល​២០១៩​ត្រូវ​ចប់​ក្នុង​ចុងសប្ដាហ៍​នេះ​ទៅ​ហើយ​នោះ។ ជាមួយ​គ្នា​នេះ​ដែរ! ក្លិប​Yokohama F. Marinos ត្រូវ​បាន​គេ​ដឹង​ថា​កំពុងរៀប​ចំ​គម្រោងទិញខ្សែ​ការពារស្លាបឆ្វេងក្លិប Muangthong United កីឡាករ Theerathon Bunmathan​ ផ្ដាច់​កុងត្រា​ខ្ចី​ជើងតែ​ម្ដង។​តម្លៃ​ខ្លួន​របស់​អតីត​ខ្សែ​ការពារ​ Buriram United រូបនេះអាច​សល់​ទៅ​៥៥​លាន​បាត​ឬ​ក៏១.៦៥លានដុល្លារ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628