និយាយក្រោយចប់ការប្រកួតដ៏ខកចិត្តស្អិតទ្រូងក្នុងជំនួប U22ម៉ាឡេស៊ីចាញ់ម្ចាស់ផ្ទះU22ហ្វីលីពីន១ទល់០លោក Ong Kim Swee នៅតែមានទំនុកចិត្តថាក្រុមរបស់លោកអាចផ្លាស់ប្ដូរការប្រកួតហើយនៅសល់ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ឆ្លងកាត់២ប្រកួតដំបូងក្រុមម៉ាឡេស៊ីស្មើជាមួយមីយ៉ាន់ម៉ា១ទល់១ក្នុងប្រកួតដំបូងហើយរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះហ្វីលីពីនខណៈគោលដំណងយកដំណែងលេខ២ក្នុងពូលកំបុងតែប្រផុតប្រផើយ។ទោះបីជាយ៉ាងនេះក្ដី! គ្រូបង្វឹករូបនេះនៅតែមានទំនុកចិត្តអាចកែប្រែស្ថានភាពក្រុមបាន ហើយពិសេសកីឡាករមិនបានបាក់ទឹកចិត្តនោះទេ។
” វាពិតជាគួរឲ្យខកចិត្តខ្លាំងមែនទែន។យើងកំពុងស្ថិតនៅពីក្រោយពេលវេលាដ៏លំបាកហើយម្ចាស់ផ្ទះហ្វីលីពីនលេងដោយឆន្ទៈចង់ឈ្នះខ្លាំងក្នុងទឹកដីខ្លួនឯង យើងក៏មិនអាចកែប្រែស្ថានភាពក្នុងការប្រកួតបានទៀត”។
បរាជ័យក្រោមថ្វីជើង U22ហ្វីលីពីនបានបណ្ដាលឲ្យក្រុមម៉ាឡេស៊ីមានមួយពិន្ទុឈរលេខ៤ក្នុងតារាងតែនៅសល់២ប្រកួត។ លទ្ធផលនេះបានធ្វើឲ្យអ្នកគាំទ្រស្ទើរតែអស់ចិត្តជាមួយក្រុមជម្រើសជាតិប៉ុន្តែលោក Ong Kim Swee នៅតែមានទំនុកចិត្តដដែល។
“មនុស្សមួយចំនួននិយាយថាយើងគួរតែខ្មាសអៀនដែលទទួលបានលទ្ធផលចាញ់។តែខ្ញុំចង់បញ្ជាក់ថាស្មារតីកីឡាករនៅតែល្អដដែល។U22ម៉ាឡេស៊ីនៅសល់២ប្រកួតទៀត”។
ប្រកួតបន្ទាប់ពួកគេត្រូវជួបក្រុមខ្សោយជាងគេ U22ទីម័រខាងកើតហើយការប្រកួតនេះក្រុមលោក Danial Amier ក៏ត្រូវការឈ្នះដាច់ខាតដើម្បីកុំឲ្យធ្លាក់ហើយនៅមានឱកាប្រជែងក្នុងការប្រកួតចុងក្រោយ៕
