កីឡាផ្សេងទៀត

ស៊ីហ្គេមៈ ព្យុះទីហ្វុងមួយ នឹងបោកបក់ពីលើប្រទេសហ្វីលីពីន ក្នុងរយៈប៉ុន្មានថ្ងៃខាងមុខនេះ

គួរឲ្យដឹងថាព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣០ កំពុងរៀបចំដំណើរការនៅប្រទេសហ្វីលីពីន សម្រាប់ឆ្នាំ២០១៩ នេះ។ ទន្ទឹមនឹងនេះផងដែរ សារព័ត៌មានចេញផ្សាយចុងក្រោយស្ថានភាពព្យុះទីហ្វុងមួយ នឹងហោះរំលងពីលើប្រទេសប្រជុំកោះមួយនេះ នាប៉ុន្មានថ្ងៃខាងមុខនេះ។

យោងតាមការចេញផ្សាយរបស់ Fox Sport Asia ដកស្រង់ពី Bloomberg បានឲ្យដឹងថា ប្រទេសហ្វីលីពីន នឹងទទួលរងឥទ្ធិពលខ្យល់ព្យុះទីហ្វុង ដែលមានឈ្មោះថា Kammuri  នាសប្តាហ៍ថ្មីខាងមុខនេះ ពោលគឺព្យុះនេះអាចធ្វើដំណើរចូលដល់ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០៣ ខែធ្នូ នេះតទៅ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ គណៈកម្មការរៀបចំការប្រកួត SEA Games របស់ហ្វីលីពីន ក៏បានសន្និដ្ឋានផងដែរថា សម្រាប់ការប្រកួតវិញ្ញាសារមួយចំនួនអាចនឹងផ្លាស់ប្តូរទីលាន ឬមួយក៏រៀបចំកាលវិភាគសារជាថ្មីផងដែរ ប្រសិនបើករណីណាមួយត្រូវរងឥទ្ធិពលខ្លាំងពីគ្រោះធម្មជាតិមួយនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628