បាល់ទាត់

Unai Emery: ខ្ញុំពិតជាមានសំណាង ដែលបានដឹកនាំក្លឹបដូចជា Arsenal

លោក Unai Emery ត្រូវបានក្លឹបកាំភ្លើងធំ Arsenal ធ្វើការបណ្តេញចេញពីតំណែងអ្នកចាត់ការទូទៅ ក្រោយចូលមកដឹកនាំបាន១ឆ្នាំ និង៦ខែ ដោយសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំក្លឹបនាទីក្រុងឡុងដ៏មួយនេះកាលពីថ្ងៃសុក្រ កន្លងទៅ។

ការបណ្តេញចេញនេះ បានកើតឡើងក្រោយពីបុរសអេស្ប៉ាញវ័យ៤៨ឆ្នាំខាងលើ បានដឹកនាំប្រកួតចុងក្រោយចាញ់ក្លឹប Eintracht Frankfurt ដោយលទ្ធផល ២ទល់១ ក្នុងដីខ្លួនឯង នៅក្របខណ្ឌ UEFA Champions League ។

ហេតុយ៉ាងដូច្នេះក៏ដោយ លោក Unai Emery បានសម្តែងអារម្មណ៍ក្រោយការបណ្តេញចេញនេះថា៖

៉ ក្នុងរយៈពេល១ឆ្នាំកន្លះមកនេះ គឺពួកយើងមានអារម្មណ៍អស្ចារ្យ និងពេលខ្លះជូរចត់ជាមួយគ្នា។ ទោះជាប៉ុន្មានថ្ងៃកន្លងទៅក៏ដោយ ខ្ញុំនៅតែគិតថាមានសំណាងណាស់! ដែលមានឳកាសដឹកនាំក្លឹបដូចជា Arsenal និងបានធ្វើការជាមួយកីឡាករគ្រប់រូប រួមទាំងក្រុមការងារ ថ្នាក់ដឹកនាំទាំងអស់។  ៉ 

រំលឹកមកវិញលោក Unai Emery បានចាកចេញពីក្លឹប Paris Saint-Germain ឈានជើងមកដឹកនាំ Arsenal ក្រោយការចាកចេញរបស់លោក Arsene Wenger ។ ក្នុងរយៈពេល១៨ខែមកនេះ រូបលោកបានដឹកនាំសរុប៧៨លើក ក្នុងនោះជួយឲ្យឈ្នះ៤៣លើក ស្មើរ១៦លើក និងចាញ់១៩លើក ហើយធ្លាប់ជួយឲ្យក្លឹបនេះឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Europa League តែចាញ់ក្រោមថ្វីជើងមិត្តរួមទីក្រុង Chelsea ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628