បាល់ទាត់

ប្រទេសធ្លាប់ទទួលបានមេដាយវិញ្ញាសារបាល់ទាត់បុរស ក្នុង SEA Games តាំងពីបង្កើត ដល់បច្ចុប្បន្ន

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៩ ខណៈមកទល់បច្ចុប្បន្នក្នុងឆ្នាំ២០១៩ នេះគឺជាលើកទី៣០ ដែលកំពុងដំណើរការរៀបចំឡើងនៅក្នុងប្រទេសហ្វីលីពីន។

ក្នុងព្រឹត្តិការណ៍ SEA Games នេះគឺមានវិញ្ញាសារកីឡាជាច្រើនដែលត្រូវដាក់ឲ្យក្រុមជម្រើសជាតិតំណាងប្រទេសក្នុងតំបន់ប្រកួតប្រជែងគ្នា ទន្ទឹមនឹងនោះវិញ្ញាសារដែលមានការចាប់អារម្មណ៍ខ្លាំងជាងគេគឺ វិញ្ញាសារបាល់ទាត់បុរស។ ដូច្នេះចាប់តាំងពីបង្កើត៣០លើកមកនេះ តើក្រុមជម្រើសជាតិមួយណា ដែលធ្លាប់ឈ្នះមេដាយខ្លះ?

ខាងក្រោមនេះនឹងបង្ហាញចំនួនប្រទេសដែលធ្លាប់ឈ្នះមេដាយក្នុងវិញ្ញាសារបាល់ទាត់បុរស ក្នុង SEA Games តាមលំដាប់លេខរៀងៈ

១.ថៃ (សរុប២៥លើក) = មាស១៦លើក, ប្រាក់៤លើក និងសំរិទ្ធ៥លើក
២.ម៉ាឡេស៊ី (សរុប១៩លើក) = មាស៦លើក, ប្រាក់៦លើក និងសំរិទ្ធ៧លើក
៣.មីយ៉ាន់ម៉ា (សរុប១៣លើក) = មាស៥លើក, ប្រាក់៤លើក និងសំរិទ្ធ៤លើក
៤.វៀតណាម (សរុប១៣លើក) = មាស១លើក, ប្រាក់៧លើក និងសំរិទ្ធ៥លើក
៥.ឥណ្ឌូនេស៊ី (សរុប១០លើក) = មាស២លើក, ប្រាក់៤លើក និងសំរិទ្ធ៤លើក
៦.សិង្ហបុរី (សរុប៩លើក) = ប្រាក់៣លើក និងសំរិទ្ធ៦លើក
៧.ឡាវ(សរុប១លើក) = សំរិទ្ធ១លើក ។

 

ខណៈក្រុមជម្រើសជាតិដែលពុំធ្លាប់ទទួលបានមេដាយទាល់តែសោះរួមមាន កម្ពុជា ព្រុយណេ ទីម័រខាងកើត និងហ្វីលីពីន៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628