កីឡាផ្សេងទៀត

ស៊ីហ្គេមៈ ក្តៅៗ រថយន្តដឹកអត្តពលិកវៀតណាម ចូលរួមពិធីបើក បានជួបគ្រោះថ្នាក់ចរាចរណ៍

ព្រឹត្តិការណ៍ SEA Games លើកទី៣០ ដែលកំពុងរៀបចំឡើងនៅប្រទេសហ្វីលីពីន បានត្រូវរងការរិះគន់ស្ទើរគ្រប់សព្វបែបយ៉ាង ដោយត្រូវបានមតិរួមលើកឡើងថា មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងនាមជាអ្នកទទួលសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍លំដាប់តំបន់មួយនេះ។

ពិធីបើកមួយនេះ កំពុងរៀបចំនៅក្នុងទីក្រុងម៉ានីល រដ្ឋធានីប្រទេសហ្វីលីពីន ខណៈក្នុងនោះមានរថយន្តក្រុងមួយ ដែលបានដឹកអត្តពលិកជម្រើសជាតិវៀតណាម បានជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវធ្វើដំណើរទៅកាន់កីឡដ្ឋានរៀបចំកម្មវិធីបើកព្រឹត្តិការណ៍ SEA Games លើកទី៣០នេះ។

តាមការចេញផ្សាយបឋម ដោយយោងតាមប្រភពពី Bao The Thao & Van Hoa បង្ហាញថា រថយន្តក្រុងនេះបានដឹកក្រុមអត្តពលិកវៀតណាម ដោយធ្វើដំណើរពីទីក្រុង New Clark ទៅកាន់ទីក្រុងរដ្ឋធានីម៉ានីល ដែលមានចម្ងាយពីគ្នាប្រមាណ១២០គីឡូម៉ែត្រ។ ក្នុងរថយន្តក្រុងនេះ មានអត្តពលិក និងក្រុមការងាររបស់វៀតណាមសរុប២០នាក់ ក្នុងនោះភាគច្រើនបានជួបប្រទះបញ្ហារបួស តែពុំមានលក្ខណៈធ្ងន់ធ្ងរនោះទេ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628