បាល់ទាត់

រំលឹកឡើងវិញ! ក្រុមអាស៊ានទាំង៥ ដែលបានកៅអីលេង AFC U19 Championship ឆ្នាំក្រោយ

ព្រឹត្តិការណ៍ AFC U19 Championship នឹងរៀបចំឡើងនៅប្រទេសអ៊ូបេគីស្ថាន ចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។ ខណៈក្រោយការប្រកួតជម្រុះរួចរាល់ ក៏បានរកឃើញជើងខ្លាំងទាំង១៦ ដែលមានកៅអីទៅលេងវគ្គផ្តាច់ព្រ័ត្រនេះផងដែរ។

ក្នុងចំណោមក្រុមខ្លាំងទាំង១៦ មកពីគ្រប់តំបន់ក្នុងទ្វីបអាស៊ី ក្នុងនោះមាន៥ក្រុមជម្រើសជាតិគឺស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ របស់ពួកយើង គិតរួមទាំងក្រុមជម្រើសជាតិកម្ពុជា ផងដែរ ដែលទើបទទួលបានឳកាសកាលពីយប់មិញនេះក្រោយពីវគ្គជម្រុះក្នុងពូល A ក្រុមលេខ២ល្អ គុយវែត បានត្រឹមស្មើរជាមួយ ប៉ាឡេស្ថីន ៣ទល់៣ ។

ក្រុមដែលតំណាងមកពីតំបន់អាស៊ីអាគ្នេយ៍ទាំង៥ រួមមាន កម្ពុជា ឡាវ និងវៀតណាម (ក្រុមលេខ២ល្អក្នុងពូល) និងម៉ាឡេស៊ី ឥណ្ឌូនេស៊ី (ក្រុមកំពូលតារាងក្នុងពូល) ។

ក្រុមជម្រើសជាតិទាំង៥ខាងលើ នឹងត្រូវរួមដំណើរប្រកួតប្រជែងជាមួយក្រុមជម្រើសជាតិ១១ផ្សេងទៀតរួមមាន ម្ចាស់ផ្ទះអ៊ូបេគីស្ថាន, កាតា, តាជីគីស្ថាន, អ៊ីរ៉ង់, បារ៉ែន, អារ៉ាប់ប៊ីតសាវឌី, អូស្ត្រាលី, កូរ៉េខខាងត្បូង, ជប៉ុន, អឺរ៉ាក់ និងយេមែន៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628