កីឡាផ្សេងទៀត

ស៊ីហ្គេមៈ ម្ចាស់ផ្ទះហ្វីលីពីន រកបានមេដាយទី១របស់ខ្លួនលើវិញ្ញាសារ ទ្រីយ៉ាត្លុង

ម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣០ ប្រទេសហ្វីលីពីន អត្តពលិកខ្លួនរកបានមេដាយទី១ ហើយក្នុងប្រភេទកីឡាទ្រីយ៉ាត្លុង លើវិញ្ញាសាររត់ប្រណាំង។

កីឡាករ John Chicano ដែលជាអត្តពលិកតំណាងក្រុមម្ចាស់ផ្ទះមួយនេះ ទទួលបានជ័យជម្នះលើវិញ្ញាសាររត់ប្រណាំង ក្នុងប្រភេទកីឡាទ្រីយ៉ាត្លុង (រត់+ជិះកង+ហែលទឹក) ។ គួរឲ្យដឹងថា កីឡាកររូបនេះក៏ជាម្ចាស់ជើងឯករងនៃវិញ្ញាសារមួយនេះ ក្នុងព្រឹត្តិការណ៍ SEA Games លើកទី២៩ នាពេលកន្លងមកនៅប្រទេសម៉ាឡេស៊ី ផងដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628