បាល់ទាត់

គ្រូអេស្ប៉ាញ ថាសប្បាយចិត្តក្រោយពេលចាប់ពូល UEFA Euro យប់មិញរួច

ព្រឹត្តិការណ៍បាល់ទាត់លំដាប់ទ្វីបអឺរ៉ុប UEFA Euro ឆ្នាំ២០២០ ត្រូវបានធ្វើការចាប់ឆ្នោតបែងចែកពូលរួចរាល់កាលពីយប់មិញនេះ ខណៈក្នុងនោះសម្រាប់ពូល E រួមមាន អេស្ប៉ាញ ស៊ុយអែត បូឡូញ និងក្រុម Play-Off មួយទៀត។

ក្រោយពីដឹងនៃលទ្ធផលចាប់ពូលរួចមកលោក Luis Enrique គ្រូបង្គោលជម្រើសជាតិអេស្ប៉ាញ ដែលទើបចូលកាន់តំណែងសារជាថ្មីបានបញ្ចេញទស្សនៈជំនឿចិត្តរបស់ខ្លួនថា៖

៉ យើងត្រូវតែសម្លឹងមើលរកចំណុចពន្លឺវិជ្ជមានជានិច្ច។ ប្រសិនបើពួកយើងត្រូវជួបបារាំង ឬព័រទុយហ្គាល់ ហើយត្រូវបញ្ចប់ពូលដោយចំណាត់ថ្នាក់លេខ២ ឬកំពូលតារាងក្តី ដូច្នេះពួកយើងក៏មានឳកាសគេចចេញពីពួកគេក្នុងវគ្គបន្តបន្ទាប់រហូតដល់វគ្គផ្តាច់ព្រ័ត្រ ដូច្នេះវាក៏ល្អម៉្យាង។ ខ្ញុំពិតជាសប្បាយចិត្តនឹងលទ្ធផលចាប់ពូលមួយនេះ ដូច្នេះរងចាំព្រឹត្តិការណ៍ឈានចូលមកដល់នាពេលខាងមុខ។  ៉

គួរបញ្ជាក់សារជាថ្មីថា ក្នុងពូល E ត្រូវមាន អេស្ប៉ាញ បូឡូញ ស៊ុយអែត ខណៈក្រុមចុងក្រោយដែលត្រូវជម្រុះឡើងមកនោះគឺ អាចមាន១ក្នុងចំណោមទាំង៤ក្រុមជម្រើសជាតិនោះគឺ អៀឡង់ខាងជើង ស្លូវ៉ាគី អៀឡង់ និងប៊ូស្នៀ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628