បាល់ទាត់

Paulinho ជួយឲ្យក្លឹបខ្លួនគ្រងជើងឯកលីគកំពូលចិនជាលើកទី៣

លីគកំពូលចិន (Chineses Super League) ទីបំផុតបានរកឃើញម្ចាស់ជើងឯកហើយ ពោលបានទៅលើក្លឹប Guangzhou Evergrade Taobao FC ដែលជាក្លឹបមានអតីតកីឡាករ FC Barcelona ពោលគឺ Paulinho

ក្រោយឆ្លងកាត់រយៈការប្រកួតសរុប៣០សប្តាហ៍មក ក្លឹបខាងលើបានរកជ័យជម្នះសរុប២៣លើក ស្មើរ៣លើក និងចាញ់៤លើក មានពិន្ទុសរុប៧២ ឈរកំពូលតារាងពីលើក្លឹប Beijing Sinobo Guaon FC ដែលមាន៧០ពិន្ទុ ប្រកៀកគ្នា។

ការគ្រងជើងឯកនេះ មានន័យថាក្លឹបខាងលើទទួលបានជើងឯកលីគកំពូលចិនសរុប៨សម័យកាល ស្របពេលដែលនេះជាលើកទី៣ ដែលកីឡាករសញ្ជាតិប្រេស៊ីល Paulinho មានវត្តមាននៅក្នុងក្រុម ពោលគឺរូបគេធ្លាប់ជួយឲ្យ Guangzhou Evergrade Taobao FC លើកពានលីគកំពូលចិនកាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦ ម្តងរួចមកហើយ មុនផ្ទេរទៅកាន់លីគកំពូលអេស្ប៉ាញជាមួយ FC Barcelona ។

សម្រាប់ខ្សែបម្រើប្រយុទ្ធវ័យ៣១ឆ្នាំខាងលើ បានបង្ហាញខ្លួនសរុបពេញមួយរដូវកាល២០១៩ នេះក្នុងក្របខណ្ឌលីគកំពូលចិនបាន២៤លើក និងរកបានដល់ទៅ១៥គ្រាប់ផងដែរ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628